ឈិនឡុង ទប់ទឹកភ្នែកមិនជាប់ ពេលរំលឹករឿងលំបាកខ្លះជាមួយបងប្អូនរួមក្រុម

  • 2017-06-22 02:17:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jackie Chan និង​មិត្ត​រួម​ក្រុម​ "Jackie Chan Stunt Team” បាន​ប្រារព្ធ​ខួប​លើក​ទី​ ៤០​នៅ​កន្លែង​មួយ​ដែល​មាន​ឈ្មោះ​ថា​ "Beijing Panlong Valley Jackie Chan Art Centre”។

ជួបជុំ​គ្នា​កាល​ពី​ថ្ងៃ​ទី​ ២០​ ខែ​មិថុនា​ ពួកគេ​បាន​ជជែក​គ្នា​ និង​រំលឹក​ពេល​វេលា​លំបាកលំបិនពីមុន​ ដែល​បាន​ហែល​ឆ្លង​រួមគ្នា ធ្វើ​ឲ្យ​កំពូល​តារា​ក្បាច់គុន​ចិន​ Jackie Chan ស្រក់​ទឹកភ្នែក​ភ្លាមៗ។

ថ្វីត្បិតក្ដុកក្ដួលខ្លាំង​ តែ Jackie Chan ឫ ឈិន ឡុង​ ក៏បាន​បង្ហើបពីព័ត៌មានល្អមួយ​គឺ​ សមាគម​អ្នក​ហាត់​ក្បាច់គុន​ចិន​ (Chinese Stuntman Association) ដែល​លោក​បាន​រៀបចំ​រយៈ​ពេល​ជាង​ ២០​ឆ្នាំ​ នឹង​ត្រូវ​សម្ពោធ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ។ ក្នុង​នោះ​លោក​នឹង​បរិច្ចាគ​ប្រាក់​ប្រមាណ​ ១៤ម៉ឺនដុល្លារ​ ជូន​ទៅ​ក្រុម​អ្នក​​ហាត់​ក្បាច់គុន​ Jackie Chan (Jackie Chan Stunt Team) ទុកជា​ប្រាក់​ធានា​រ៉ាប់រង​ផ្សេងៗ។

តារា​ប្រុស​រូប​នេះ​និយាយ​ថា៖ "ខ្ញុំ​សង្ឃឹម​ថា​ក្រុម​របស់​ខ្ញុំ​នឹង​បន្ត​ដើរ​ទៅ​មុខ​ឲ្យ​បាន​រយៈ​ ៥០​ឆ្នាំ​ ៦០​ឆ្នាំ​ ៧០​ឆ្នាំ​ និង​យូរ​ជាង​នេះ​ត​ទៀត ហើយទោះបី​អស់​ពី​ខ្ញុំ​ក៏ដោយ​ ក៏វា​នឹង​នៅបន្ត​រហូត​ដែរ។ ខ្ញុំ​រក​ឃើញ​ជីវិត​ដ៏​មានន័យ​បំផុត​ ក្រោយពេល​បាន​ជួប​បងប្អូន​ទាំង​អស់គ្នា”៕

ចុចអាន៖

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម