សម្រាប់អ្នកចូលចិត្តការសម្ដែងរបស់ ឈិន ឡុង ឥឡូវរឿងថ្មីលោកត្រៀមបញ្ចាំងហើយ
- ព្រហស្បតិ៍, 1 មិថុនា 2017 02:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រាប់អ្នកចូលចិត្តការសម្ដែងរបស់ ឈិន ឡុង ឥឡូវរឿងថ្មីលោកត្រៀមបញ្ចាំងហើយ
ចន្លោះមិនឃើញ
ភាពយន្តចិន បែបបាញ់ប្រហារ ដែលមានចំណងជើងថា "RESET” ដែលជាស្នាដៃផលិតរបស់តារាសម្ដែងជើងចាស់ Jackie Chan នឹងត្រូវបង្ហាញខ្លួនតាមរោងកុនទាំងអស់ ក្នុងប្រទេសចិននៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខនេះហើយ។
រឿង "RESET” នេះ ចង់បង្ហាញពីអ្វីៗដែលកើតឡើងក្នុងឆ្នាំ២០២៥ ហើយតួស្រី Yang Mi ដែលសម្ដែងជាស្ត្រីមេម៉ាយម្នាក់ នឹងព្យាយាមសង្គ្រោះកូនរបស់នាងពីចោររោគចិត្តម្នាក់ (សម្ដែងដោយ តារាប្រុស Wallace Huo )។
ក្រៅពីនេះ មានតួល្បីៗជាច្រើនទៀតដូចជា៖ លោក Chin Shih-chieh, Liu Chang និង តួក្មេងតូចHummer Zhang Yihan ។
តាមរយៈឈុតក្រៅឆាក បានបង្ហាញថា តួអង្គរបស់ Wallace មានឈ្មោះថា Cui Hu ជាតួចោរដែលមានចិត្តកំណាចឃោរឃៅ ព្រៃផ្សៃបំផុត និងបានចាប់ពង្រត់កូនរបស់ Yang Mi ដើម្បីសួរនាំព័ត៌មានមួយចំនួន។
គួរបញ្ជាក់ផងដែរថា រឿងនេះសម្បូរទៅដោយឈុតឆាកប្រយុទ្ធ ហើយបើនិយាយពីតួសម្ដែងវិញ (ជាពិសេស តួឯកប្រុស) ត្រូវប្រឈមឧបសគ្គជាច្រើន នៅលើទីខ្ពស់ដ៏សែនគ្រោះថ្នាក់ ដូច្នេះអ្នកទាំងនោះត្រូវអត់ធ្មត់ និងតស៊ូខ្លាំងណាស់ ដើម្បីជូនជាទស្សនីយភាពល្អសម្រាប់ អ្នកទស្សនា៕
*ចុចអាន៖
-ចៀវៃ និងស្វាមីកាន់ដៃគ្នាដើរលេង យ៉ាងមានក្ដីសុខដូចកំលោះក្រមុំ
-កុំកុំ រំពឹងចង់ប៉ះជាមួយ ឈិនឡុង ម្ដងទៀត!
-ចៀវៃ និង ស្វាមី ខឺងសម្បារដោយសារតែពាក្យចចាមអារ៉ាមផ្ដេសផ្ដាស