តារា​ចម្រៀង​ជើង​ចាស់​ម្នាក់​ត្រូវ​ចោរ​ឆក់​កាបូប និង​ iPhone7 Plus នៅខណ្ឌ​ចំការមន

  • 2017-06-22 02:43:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​មិញ​នេះ​ មាន​ករណី​ចោរ​ឆក់​មួយ​នៅ​ខណ្ឌ​ចំការមន ដែល​ជន​រង​គ្រោះ​គឺ​ជា​តារា​ចម្រៀង​ជើងចាស់​ម្នាក់​គឺ​អ្នក​នាង ឱក សុម៉ាលីតា។

តាម​ប្រភព​ពី​វីដេអូ​ផ្សាយ​ផ្ទាល់​របស់​ TVFB បាន​ឲ្យ​ដឹង​ថា​ ករណី​នេះ​កើត​ឡើង​ពេល​ដែល​នាង​ចេញ​ពី​ធ្វើការ​នៅ​ហាង​​ ពិភព​រាត្រី នៅ​ម៉ោង៤:២០​នាទី​ទាប​ភ្លឺ​ឈាន​ចូល ថ្ងៃទី ២១ ខែ មិថុនាឆ្នាំ២០១៧ ត្រង់​ចំណុច​ជិត​ស្ថាន​ទូត​ចិន តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំពេញ។

តារា​ចម្រៀង​វ័យ​៣៦​ ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​ចោរ​ប្លន់​យប់​មិញ​នេះ រួម​មាន​លុយ​៤០០​ដុល្លារ និង​ទូរសព្ទ iPhone7 Plus មួយ​គ្រឿង ​និង​ប័ណ្ណបើក​បរ​មួយ៕

អត្ថបទ៖ សុខណា