អ្នករចនាម៉ូដតៃវ៉ាន់ ដ៏ស្រស់ស្អាតរូបនេះ កំពុងល្បីខ្លាំង តែបើដឹងអាយុពិតនាង អាចដាច់ផ្ងារ

  • 2017-06-22 02:49:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​រចនា​ម៉ូដ​ស្រី​តៃវ៉ាន់ ដ៏​ស្រស់​ស្អាត​ម្នាក់ មាន​ឈ្មោះ​ថា Lure Hsu កំពុង​ល្បីល្បាញ​យ៉ាង​ខ្លាំង នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ដោយ​សារ​តែ សមត្ថភាព​ដ៏​អស្ចារ្យ បូក​រួម​ទាំង រូប​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​នាង។

បើ​ក្រឡេក​មើល​មួយ​ភ្លែត អ្នក​ប្រាកដ​ជា​គិត​ថា នាង​គឺ​ជា​កូន​សិស្ស​សាលា វ័យ​ក្មេង​ម្នាក់ ប៉ុន្តែ​ការ​ពិត នាង Lure កំពុង​ត្រៀម​ខ្លួន​ស្វាគមន៍​ថ្ងៃ​ខួប​កំណើត លើក​ទី ៤២ របស់​នាង។

នាង Lure ដែល​ជា​អ្នក​រចនា​ម៉ូដ (Interior Designer) បាន​ប្រាប់​ឲ្យ​ដឹង​ពី​អាថ៌កំបាំង ដែល​ជួយ​ឲ្យ​នាង​មាន​សម្រស់ និង​រូបរាង ស្រស់​ស្អាត​ដូច​យុវវ័យ​បែប​នេះ​ថា គឺ​ការ​ទទួលទាន​ទឹក និង​បន្លែ​ឲ្យ​បាន​ច្រើន។

គួរ​បញ្ជាក់​ថា នាង Lure ចាប់ផ្ដើម​ទទួល​បាន​ការ​ចាប់អារម្មណ៍ ពី​សាធារណជន​ដំបូង នៅ​ពេល​ដែល​ប្អូន​ស្រី​របស់​នាង ឈ្មោះ Sharon Hsu ដែល​ជា​តារា​សម្ដែង​ស្រី បាន​អញ្ជើញ​នាង​ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី​កម្សាន្ត​មួយ ជាមួយគ្នា កាល​ពី​ឆ្នាំ ២០១៥។ ទោះ​បី​ជា​យ៉ាង​ណា អ្នក​គាំទ្រ​នាង Lure មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​បាន​ដឹង​ពី​អាយុ​ពិត​របស់​នាង។

ស្ត្រី​ជា​អ្នក​រចនា​ម៉ូដ វ័យ ៤១ ឆ្នាំ​រូប​នេះ បាន​ពន្យល់​ប្រាប់​ថា នាង​ទទួល​ទឹក​ច្រើន​ជា​រៀងរាល់​ថ្ងៃ និង​ព្យាយាម​មិន​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ដូចជា ទឹកក្រូច ឡើយ។ ក្រៅ​ពី​ទឹក នាង​ទទួលទាន​កាហ្វេ​ខ្មៅ​មួយ​ពែង ជា​រៀងរាល់​ពេល​ព្រឹក។ នាង​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​រក្សា​ឲ្យ​មាន​ជាតិទឹក​នៅ​ក្នុង​ខ្លួន គឺ​ជា​រឿង​សំខាន់​បំផុត៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង