ស្រាយចម្ងល់ប្រជាពលរដ្ឋ ចំពោះលក្ខខណ្ឌ និងឯកសារ ដើម្បីកាត់ឈ្មោះ ឡាន ម៉ូតូ

  • 2017-06-22 03:14:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​កាត់​ឈ្មោះ​យានយន្ត ពី​ម្ចាស់​ដើម​ទៅ​កាន់​អ្នក​ទិញ​នៅ​តែ​ជា​រឿង​ស្មុគ​ស្មាញ និង​ចម្ងល់​ សម្រាប់​ប្រជាពលរដ្ឋ​នៅ​ឡើយ​ ដោយ​មិន​ទាន់​ដឹង​ច្បាស់​ពាក់ព័ន្ធ​​បញ្ហា​នេះ​។ ​ដូច្នេះ​ដើម្បី​អាច​កាត់​ឈ្មោះ​ម៉ូតូ ឡាន ពី​ម្ចាស់​មួយ​មួយ​ទៅ​ម្ចាស់​មួយ​ត្រូវ​ចំណាយ​លុយ​អស់​ប៉ុន្មាន ហើយ​ត្រូវ​ភ្ជាប់​ឯកសារ​អ្វី​ខ្លះ​?

បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យ​ដឹងពី ​​នីតិវិធី​ ចំពោះ​ការ​កាត់​ឈ្មោះ​ម៉ូតូ និង​ឡាន​ដូច​ខាង​ក្រោម​នេះ​៖

ចំពោះ​ម៉ូតូ៖ ដើម្បី​អាច​កាត់​ឈ្មោះ​បាន​គឺ​ត្រូវ​បង់​ថ្លៃ​សេវា ២៨ ០០០ រៀល តែ​បើ​ឆ្លង​រាជធានី​ខេត្ត គឺ​ ៤០ ០០​០​រៀល។ ចំណែក​ឯកសារ​សំខាន់ៗ ដែល​ត្រូវ​ភ្ជាប់​មក​ជាមួយ និង​លក្ខខណ្ឌ​រួម​មាន​៖ លិខិត​ទិញ​លក់​មាន​ស្នាម​មេដៃ​ម្ចាស់​ដើម ​មាន​សាក្សី​២​រូប​ផ្ដិត​មេដៃ​ចំពោះ​មន្ត្រី​ទទួល​បន្ទុក​ការងារ​ មក​ជាមួយ​នូវ​អត្ត​សញ្ញាណ​បណ្ណ​អ្នក​ទិញ និង​អ្នក​លក់​ ជា​ការ​ស្រេច​។

ចំពោះ​រថយន្ត​៖ ត្រូវ​បង់​ថ្លៃ​សេវា​ ៤៨ ០០០ រៀល តែ​បើ​ឆ្លង​រាជធានី​ខេត្ត​ត គឺ ១០១ ០០០​រៀល។ កាតព្វកិច្ច​បន្ថែម​គឺ​ត្រូវ​បង់ពន្ធ​ប្រថាប់​ត្រា​ជូន​ពន្ធដារ​ដែល​ដាក់​មន្ត្រី​នៅ​កន្លែង​ផ្តល់​សេវា​របស់​ក្រសួង​ផ្ទាល់។ ត្រូវ​មាន​លិខិត​ទិញ​លក់​មាន​មេដៃ​ម្ចាស់​ដើម មាន​សាក្សី​២រូប ផ្ដិត​មេ​ដៃ​ចំពោះ​មុខ​មន្ត្រី ភ្ជាប់​មក​ជាមួយ នូវ​អត្ត​សញ្ញាណ​បណ្ណ​អ្នកទិញ និង​អ្នកលក់។ ឯកសារ​ពាក់ព័ន្ធ​នឹង​រថយន្ត​ ដូចជា​៖ កាតគ្រី ឆៀក ក្រដាស​ពន្ធ​ផ្លូវ។

ប្រជាពលរដ្ឋ​ទាំង​អស់ អាច​ទៅ​ទទួល​សេវា​នៅ​មន្ទីរ ឬ​អគ្គនាយកដ្ឋាន​បើ​មាន​បញ្ហា​អ្វី​បង​ប្អូន​​​អាច​ទាក់ទង​​ទៅ​ក្រសួង​ភ្លាមៗ តាម​រយៈ​លេខ​៖ ០៨៥ ៩២៩ ០៩០, ០១៥ ៩២៩ ០៩០ ,០៦៧ ៩២៩ ០៩០៕​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី