សុខ ស្រី​នាង ​​​ទើប​ចេញ​បទ​ល្បី​ ឥឡូវ​ត្រៀម​ចេញ​បទ​ថ្មី​ទៀត​ជាមួយ ហ្សូណូ

  • 2017-06-22 06:31:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាង សុខ ស្រី​នាង ដែល​ទើប​តែ​ឈាន​ជើង​ចូល​ ផលិត​កម្ម​ហង្ស​មាស​ មិន​ទាន់​បាន​ប៉ុន្មាន​ផង​បាន​ធ្វើឲ្យ​អ្នក​គាំ​ទ្រ​មាន​ការ​ចេញ​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​បទ​ចំ​រៀង​​ថ្មី​របស់​នាង "ហត់​ទេ​ស្រលាញ់​គេ​ម្នាក់​ឯង"។ បទ​ល្បី​ទើប​តែ​ចេញ​ ឥឡូវ​នេះ ស្រី​នាង​ ត្រៀម​នឹង​ចេញ​បទ​ថ្មី​មួយទៀត​ដោយ​ចាប់​ដៃ​គូ​ជាមួយ​នឹង​លោក ហ្យូណូ។

អ្នក​នាង សុខ​ ស្រី​នាង បាន​ប្រាប់ sabay ដឹង​ថា នាង​ត្រៀម​នឹង​ចេញ​​បទ​ថ្មី​មួយ​ទៀត​ដោយ​ចាប់​ដៃ​​គូ​ជា​មួយ​ លោក ហ្សូណូ។ នាង​ថា​បទ​ថ្មី​នេះ​ គឺ​ចំណាយ​ពេល​ពីរ​ថ្ងៃ​គឺ​ថត​ចប់​ ហើយ​ចំពោះ​ការ​ចាប់​ដៃ​គូ​ថត​ជា​មួយ​លោក ហ្សូណូ វិញ ស្រី​នាង​បាន​ប្រាប់​ថា នេះ​គឺ​ជា​ការ​ចាត់​ចែង​របស់​ផលិត​កម្ម​ និង​អ្នក​ដឹក​នាំ​។

“ កន្លង​មក​ខ្ញុំ​ធ្លាប់​ចាប់​ដៃ​គូ​ជា​មួយ​គាត់ (ហ្សូណូ) ​ច្រើន​ដែរ​បង​​​ តែ​ពេល​​នេះ​ខ្ញុំ​ចាប់​គូ​ជាមួយ​​គាត់ គឺ​ផលិត​កម្ម​ និង​អ្នក​ដឹក​នាំ​ថត​គាត់​ជា​អ្នក​ចាត់​ចែង​បង"។ ​

បទ​ថ្មី​នោះ ស្រី​នាង មិន​បាន​ប្រាប់​ចំណង​ជើង​ទេ ដោយ​ហេតុ​ថា បទ​នោះ​កំពុង​រៀប​ចំ​ថត ជា​រួម​ក្នុង​សង្វាក់​ផលិតកម្ម​នៅ​ឡើយ។ ដូច្នេះ​ហើយ ចំណង​ជើង​ផ្លូវ​ការ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ៕

[*តារា​ជើង​ចាស់​យើង ត្រូវ​ចោរ​ឆក់​កាបូប] (http://news.sabay.com.kh/article/944428#utm_campaign=onpage)

*ថេរ៉ាយុ ប្ដូរ​រថយន្ត​តម្លៃ​រាប់​ម៉ឺន!

*រឿង​រ៉ាវ​ផ្សេង​ទៀត​ពី ស្រីនាង

អត្ថបទ៖ ទារិកា

រូបភាព៖ យក​ពី​ផេក​ ហង្ស មាស