ប៉ាតង់ Apple ចម្លែកៗ ៥ ដែលអ្នកគាំទ្របន់ឱ្យតែក្លាយជាការពិត
- 2017-06-23 01:26:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ាតង់ Apple ចម្លែកៗ ៥ ដែលអ្នកគាំទ្របន់ឱ្យតែក្លាយជាការពិត
ចន្លោះមិនឃើញ
ក្រុមហ៊ុន Apple ធ្លាប់បានបង្ហោះចេញផ្សាយនូវប៉ាតង់ប្លែកៗជាច្រើនកាលពីពេលកន្លងទៅ។ ប៉ុន្តែតាមការប្រមើលមើលវាសឹងតែមិនអាចកើតឡើងទៅបាន។
ប៉ាតង់ចំនួន ៥ ដែលក្រុមហ៊ុនយក្សអាមេរិកនេះ បានយកទៅបង្ហាញអ្នកគាំទ្រ មានដូចជា៖
១.ការប្រើប្រាស់ប្រព័ន្ធ GPS ឥតអ៊ីនធឺណិត
ការប្រើប្រាស់កម្មវិធី Find My iPhone សម្រាប់ស្វែងរកទូរសព្ទដែលបាត់ ជាទូទៅទាមទារឱ្យទូរសព្ទនោះ នៅដំណើរការបើកម៉ាស៊ីន និងមានប្រព័ន្ធអ៊ីនធឺណិតតភ្ជាប់ ទើបអាចចាប់ទីតាំងបាន។ ប៉ុន្តែប៉ាតង់មួយរបស់ Apple ទោះបី iPhone ដោះស៊ីមកាតចេញបិទអ៊ីនធឺណិតក្ដី ឫទូរសព្ទរលត់ម៉ាស៊ីនក្ដី ម្ចាស់ដើមនឹងនៅតែអាចរក iPhone ដែលបាត់បានដដែល។
២.Virtual Keyboard
ខែមុន Apple ធ្លាប់បានចុះប៉ាតង់មួយក្រោមចំណងជើង Housing as a I/O Device ដែលចង់បង្កើតឡើងនូវក្ដារចុចឥតផ្ទៃ ជាលក្ខណៈផុសលើទីតាំងណាមួយ Virtual Keyboard និងទីតាំងប្រើ Mouse (Trackpad) ក៏ដូចជាផ្នែកឧបករណ៍ផ្សេងទៀត។ មើលទៅវាទំនើបខ្លាំងណាស់ ដោយគេរំពឹងអាចនឹងលេចចេញលើ iPad Pro ឫឧបករណ៍កុំព្យូទ័រ Mac គ្រាន់ថាមិនដឹងថ្ងៃណា?
៣.ការសាកថ្មឥតខ្សែជាមួយប្រព័ន្ធ Wi-Fi
កាលពីខែមេសា Apple បានចេញប៉ាតង់មួយ បង្ហាញពីមធ្យោបាយនៃការសាកថ្មឥតខ្សែដោយប្រើប្រាស់ប្រព័ន្ធ Wi-Fi ហើយបើមានប្រេកង់ដូចគ្នា អ្នកប្រើប្រាស់អាចធ្វើការផ្ទេរថាមពលថ្មពីឧបករណ៍មួយទៅឧបករណ៍មួយទៀតដោយឥតខ្សែថែមទៀតផង។ មិនត្រឹមតែប៉ុនហ្នឹង កាលពីឆ្នាំ ២០១៥ ឯណោះវិញ មានប៉ាតង់មួយទៀត បង្ហាញពីវិធីសាស្ត្រក្នុងការសាកថ្ម iPhone ដោយប្រើពន្លឺនៅជុំវិញខ្លួន ព្រោះគេបានបង្កប់នូវបន្ទះសូឡាខាងក្រោមអេក្រង់។
៤.បច្ចេកវិទ្យាវ៉ែនតា AR និង VR
ប៉ាតង់មួយរបស់ Apple ធ្លាប់បានបង្ហាញ ដែលពួកគេនឹងផលិតចេញនូវវ៉ែនតាឆ្លាតវៃឆ្លងកាត់បច្ចេកវិទ្យា VR/AR ក្នុងការទទួលព័ត៌មានបង្ហាញលើកញ្ចក់ ដោយទាញចេញពីឧបករណ៍ស្មាតហ្វូន។ ដោយសារសង្កេតឃើញ Apple ទើបតែបង្ហាញបច្ចេកវិទ្យា ARKit ម្ល៉ោះហើយគេជឿថា មិនយូរទេប៉ាតង់នេះ នឹងលេចចេញមុខមាត់ពិតប្រាកដ។
៥.ទូរសព្ទអាចបត់បាន**
ប៉ាតង់មួយផ្សេងទៀត ទាក់ទិននឹងទូរសព្ទអាចបត់បាន ហើយមានអេក្រង់លាតសន្ធឹង ដោយគម្រោងប្រើប្រាស់អេក្រង់ LCD ឫ OLED យកមកអភិវឌ្ឍ។ បច្ចុប្បន្នមានស្មាតហ្វូនមួយចំនួនតូចអាចបត់បែនបាន ប៉ុន្តែមិនជាមានការចាប់អារម្មណ៍ច្រើន ឫអាចថាមុខងារពិសេសមិនទាន់ដល់កម្រិត ម្ល៉ោះហើយសម្រាប់ Apple គេជឿថាបើផលិតចេញ អាចជានឹងពិសេសជាងស្មាតហ្វូនដទៃៗ។
បន្តចុចអាន៖