១៦ ឆ្នាំសោះ តែចេះជួសជុល iPhone រកបានជាង ២ ម៉ឺនដុល្លារពេលវ៉ាកង
- 2017-06-22 02:26:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៦ ឆ្នាំសោះ តែចេះជួសជុល iPhone រកបានជាង ២ ម៉ឺនដុល្លារពេលវ៉ាកង
ចន្លោះមិនឃើញ
នៅសហរដ្ឋអាមេរិកយុវវ័យមួយចំនួនចំណាយពេលសម្រាប់ពីការសិក្សារយៈពេលជិត ៣ ខែរបស់ពួកគេលើការលំហែកម្សាន្ត ឯខ្លះទៀតខិតខំស្វែងរកការងារធ្វើបណ្ដោះអាសន្នដើម្បីបានចំណូលបន្តិចបន្តួច។ មានយុវវ័យមួយចំនួនតូចអាចរកចំណូលបានដល់ខ្ទង់ ២ ម៉ឺនដុល្លារ ពីការជួសជុល iPhone។
ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន WSJ យុវជនវ័យ ១៦ ឆ្នាំមួយរូបឈ្មោះ Grayson Shaw បង្ហើបប្រាប់ថាគេអាចចំណូលបានជិត ២៤ ០០០ ដុល្លារ ពីការជួសជុល iPhone អំឡុងពេលឈប់សម្រាកពីការសិក្សា។ Grayson គិតកម្រៃ ១៨៩,៩៩ ដុល្លារ លើការជួសជុល iPhone 7 Plus ដែលបែកអេក្រង់ ហើយគេអាចទទួលបានស្មាតហ្វូនសម្រាប់ជួសជុលច្រើនបំផុតដល់ ៩ គ្រឿងក្នុងមួយថ្ងៃ។
ដោយឡែកយុវជនម្នាក់ទៀតឈ្មោះ Joseph Kokenge មានវ័យ ១៨ ឆ្នាំឲ្យដឹងថាគេបានឈប់ពីការងារនៅកន្លែងបោះប៊ូលីងរបស់ឪពុកខ្លួន ដោយសារការជួសជុល iPhone អាចឲ្យគេរកចំណូលបានច្រើនជាង។ Joseph ចេះជួសជុល iPhone បានពីការរៀនដោយខ្លួនឯងតាមរយៈការមើលវីដេអូលើ YouTube។
យ៉ាងណាក្ដីយុវជនម្នាក់ទៀតឈ្មោះ Jack Hancock លើកឡើងថារបរនេះមិនប្រាកដថាចំណេញនោះទេ ព្រោះពេលខ្លះត្រូវសងថ្លៃទ្វេដងលើ iPhone ដែលគេមិនអាចជួសជុលបានរហូតជ្រុលធ្វើឲ្យខូច។ Jack ប្រាប់ថា មានពេលមួយនោះគេបានជ្រុលកាត់ខ្សែមួយលើ iPhone ធ្វើឲ្យទ្រនាប់ស្កេនក្រយៅដៃអត់ដំណើរការ ហើយគេបានបង់ប្រាក់ឲ្យអតិថិជនវិញ ៤០០ ដុល្លារ សម្រាប់ទិញ iPhone ថ្មី៕
ចុចអាន៖
OnePlus ឆ្លៀតឌឺ Apple ចុកៗរឿង iPhone 7 គ្មានរន្ធកាស 3.5mm
យករូបគ្រឿងម៉ាស៊ីន iPhone មកដាក់ជាផ្ទាំង Wallpaper មើលទៅប្លែកម្យ៉ាង!