OnePlus ឆ្លៀត​ឌឺ​ Apple ចុកៗ​រឿង​ iPhone 7 គ្មាន​រន្ធ​កាស 3.5mm

  • 2017-06-21 02:38:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពេល​ប្រកាស​ចេញ​ OnePlus 5 កាល​ពី​យប់មិញ​ OnePlus បាន​ឆ្លៀត​ពេល​ឌឺ​ដង​ Apple រឿង​ដក​រន្ធ​កាស​ 3.5mm ចេញ​ពី​ iPhone 7 និង iPhone 7 Plus។

ពេល​នោះ​លោក ​Diego Heinz អ្នក​ឌីហ្សាញ​​ប្រចាំ​ក្រុមហ៊ុន​ OnePlus លើក​ឡើង​ថា ៖ "នៅ​ផ្នែក​ខាង​ក្រោម​ អ្នក​នឹង​ឃើញ​ថា​យើង​បាន​ដក​រន្ធ​កាស​ 3.5mm ចេញ ​ដោយ​ជួយ​បង្កើន​ភាព​ឡូយ​ឆាយ​នៃ​រូបរាង​របស់​ OnePlus 5។ ហើយ​នរណា​ដែល​ត្រូវ​ការ​រន្ធ​​ដោត​កាស​ 3.5mm ទៀត​នោះ? នេះ​ជា​មូលហេតុ​ដែល​មាន​ Bluetooth ត្រូវ​ទេ?​​”។ បន្ទាប់​មក​អ្នក​ឌីហ្សាញ​រូប​នេះ​បន្ថែម​ថា ៖ "ខ្ញុំ​គ្រាន់​តែ​កំប្លែង​លេង​ទេ។ ពិត​ណាស់ OnePlus 5 គឺ​មាន​រន្ធ​ដោត​កាស 3.5mm”។

ក្រោយ​មក​ទៀត​ Diego ក៏​បន្ត​បង្ហាញ​​ Tweet មួយ​ដែល​ស្រង់​មតិ​ពី​​រន្ធ​កាស 3.5mm ដែល​លទ្ធផល​បង្ហាញ​ថា​ ៨៨% នៃ​អ្នក​ឆ្លើយ​តប​សរុប ៨ ០០០ នាក់ លើក​ឡើង​ថា​ពួក​គេ​ចូល​ចិត្ត​រន្ធ​កាស 3.5mm។ រំលឹក​ថា​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ​ដែល​គូ​ប្រជែង​បាន​ឌឺ​ដង Apple រឿង​ដក​រន្ធ​កាស 3.5mm ចេញ​ពី iPhone ជំនាន់​ថ្មី ដោយ​កាល​ពី​​​ខែ​សីហា​​ ឆ្នាំ ២០១៦ ពេល​ប្រកាស​ចេញ Galaxy Note 7 Samsung ក៏​ធ្លាប់​ឌឺ​ Apple ពី​រឿង​នេះ​ដែរ៕

ចុចអាន៖

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម