កំពូល​ស្មាតហ្វូន​ ​៦​ ​ម៉ូដែល​ ​ត្រូវ​ចិត្ត​ស្ដូក​ ​អ្នក​និយម​ប្រើ​ត្រឹម​ដៃ​ម្ខាង

  • 2017-05-22 03:57:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ជា​ច្រើន​ ​កំពុង​វិវត្ត​អេក្រង់​ទូរសព្ទ​របស់​ខ្លួន​ឲ្យ​កាន់​តែ​ធំ​ឡើង​ៗ​ ​ផ្ទុយ​ទៅ​វិញ​មាន​មនុស្ស​មួយ​ចំនួន​ធំ​ ​ប្រហែល​ជា​មិន​ពេញ​ចិត្ត​ត្រង់​ចំណុច​នេះ​​ទេ។ ពួក​គេ​ច្រើន​ចង់​បាន​ស្មាតហ្វូន​អេក្រង់​តូច​ល្មម​ ​ប្រហែល​ ​៥​ ​អ៊ីញ​ ​ឫ​តូច​ជាង​ ​ព្រោះ​​ងាយ​ស្រួល​កាន់​ប្រើ​ដោយ​ដៃ​ម្ខាង​ ​ម្ល៉ោះ​ហើយ​ថ្ងៃ​នេះ​ ​Sabay​ ​សូម​ណែនាំ​នូវ​ស្មាតហ្វូន​មួយ​ចំនួន​ដែល​ស្រួល​ប្រើ​សម្រាប់​អ្នក​ដៃ​តូច​ ​ឬ​និយម​ប្រើ​ដៃ​ម្ខាង​ ​ហើយ​ភាគ​ច្រើន​សុទ្ធ​សឹង​តែ​ស៊េរី​ឆ្នាំ​ ​២០១៧​ ​ទៀត។

១. iPhone 7/ iPhone 6s/ iPhone SE របស់​ Apple :

​​Apple បាន​បង្កើត​ឡើង​ស្មាតហ្វូន​អេក្រង់​តូច​​ជា​ច្រើន​ជំនាន់​ ​ដូច​ជា​ ​iPhone SE​ ​អេក្រង់​ ​៤ អ៊ីញ, iPhone 7/6s អេក្រង់ ៤,៧ អ៊ីញ (ពីរ​ម៉ូដែល​នេះ​ ​បង្ហាញ​ខ្លួន​កាល​ពី​ឆ្នាំ ២០១៥ និង ២០១៦) ។ iPhone SE បាន​វិវត្ត​មក​កាន់​ការ​ពង្រីក​ទំហំ​អង្គ​ចងចាំ 32GB/128GB ហើយ​តម្លៃ​ប្រហែល ៤០០ ដុល្លារ រី​ឯ​ iPhone 6s គាំទ្រ​ការ​ថត​វីដេអូ​កម្រិត​ 4K និង​មុខងារ Live Photos តម្លៃ​ខ្ទង់ ៥៥០ ដុល្លារ ដោយ​ជំនាន់​ថ្លៃ​បំផុត iPhone 7 មាន​ល្បឿន​លឿន​ជាង​ជំនាន់​ដទៃ បង្កើន​ថាមពល​ថ្ម​ប្រសើរ​ជាង​មុន​ ​គួប​ផ្សំ​នឹង​ការ​ថតរូប​ដ៏​ពិសេស​ ​តម្លៃ​របស់​វា ៦៥០ ដុល្លារ។

២. Pixel របស់​ Google :

Pixel មាន​ទំហំ​ ៥ អ៊ីញ ដោយ​វា​ជា​ប្រភេទ​ស្មាតហ្វូន Android មាន​ល្បឿន​ដំណើរការ​លឿន​ជាង​ស្មាតហ្វូន​ដទៃ ហើយ​ត្រង់​មុខងារ​កាមេរ៉ា អាច​ថា​វា​ធ្វើ​បាន​ល្អ​បំផុត​។ បច្ចុប្បន្ន​វា​ដាក់​លក់​ក្នុង​តម្លៃ ៦៥០ ដុល្លារ​នៅ​ទីផ្សារ​ក្រៅ​ស្រុក​។

៣. Galaxy A3 ស៊េរី​ ២០១៧ របស់​ SAMSUNG :

SAMSUNG មាន​ស្មាតហ្វូន​ជា​ច្រើន​ ដែល​មាន​អេក្រង់​ធំ ដូច​ជា S8+ និង​ត្រកូល Note ប៉ុន្តែ​ពួក​គេ​ក៏​មិន​ភ្លេច​ក្នុង​ការ​តម្រូវ​ចិត្ត​អតិថិជន​និយម​អេក្រង់​តូច​ផង​ដែរ សោត​យ៉ាង​ដូច​ជា​ម៉ូដែល A3 ស៊េរី ២០១៧ ដែល​មាន​អេក្រង់ ៤,៧ អ៊ីញ មាន​រន្ធ​ដោត​សាក​ជំនាន់​ថ្មី USB Type-C ដែល​អាច​ផ្ទេរ​ទិន្នន័យ​ទៅ​កាន់​ឧបករណ៍​ដទៃ​បាន​លឿន​ជាង​ micro USB ធម្មតា​ឆ្ងាយ​។​ បច្ចុប្បន្ន​នៅ​​កម្ពុជា​វា​មាន​តម្លៃ ៣២៥ ដុល្លារ ។

៤. Redmi 4 Prime របស់​ Xiaomi :

នេះ​ជា​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​ប្រទេស​ចិន​ Xiaomi ដែល​វា​មាន​អេក្រង់​ ៥ អ៊ីញ បំពាក់​ថាមពល​ថ្ម​ធំ ទំហំ ៤,១០០ មី​លី​អំពែ​ម៉ោង និង​ប្រើ​ឈីប Snapdragon 625 ។​ សម្រាប់​ស្មាតហ្វូន​នេះ ហាក់​បី​ជា​ពុំ​សូវ​មាន​ឃើញ​លក់​ក្នុង​ទីផ្សារ​អាស៊ី និង​អឺរ៉ុប​នោះ​ទេ ខណៈ​បើ​អ្នក​ចង់​ទិញ​ទល់​តែ​រក​មើល​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​ផ្ទាល់ ដោយ​តម្លៃ​លក់​ធម្មតា មិន​ដល់ ២០០ ដុល្លារ​ឡើយ៕

អានបន្ត ៖

ប្រភព៖ PhoneArena   អត្ថបទ ៖ កៅ រក្សា