Jack Ma ៖ បើ​មិន​លឿន​ ​បច្ចេកវិទ្យា​នឹង​ជំនួស​ការងារ​អ្នក

  • 2017-06-22 03:00:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​មហាសេដ្ឋី​បច្ចេកវិទ្យា​លំដាប់​កំពូល​លោក​ ​Jack Ma​ ​បាន​ធ្វើ​ការ​ព្រមាន​ពី​គ្រោះ​ថ្នាក់​នៃ​បច្ចេកវិទ្យា​ ​AI​ ​ដែល​លើក​ឡើង​ថា​ ​បើ​យើង​មិន​លឿន​ ​បច្ចេកវិទ្យា​នឹង​ជំនួស​ការងារ​របស់​យើង។

គាត់​បញ្ជាក់​ទៀត​ថា​ ​"បច្ចេកវិទ្យា​ ​Ai​ ​(Artificial intelligence)​ ​នឹង​ជំនួស​ការងារ​ជា​ច្រើន​របស់​មនុស្ស​ ​ប្រសិន​យើង​មិន​ផ្លាស់ប្ដូរ​ឲ្យ​បាន​លឿន, ប្រសិន​យើង​មិន​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ ​ហើយ​មិន​ផ្ដល់​ភាព​ងាយ​ស្រួល​នៃ​បច្ចេកវិទ្យា​ដល់​សហគ្រិន​ធន​តូច​នោះ​ទេ​ ​ត្រឹម​ ​១០​ ​ឆ្នាំ​ខាង​មុខ​ ​អាជីវកម្ម​ទាំង​នោះ​នឹង​បាត់​ខ្លួន​ ​ហើយ​យើង​នឹង​ដួល​ទាំង​អស់​គ្នា”។

Jack Ma​ ​បញ្ជាក់​ដែរ​ថា​ ​ទោះ​បច្ចេកវិទ្យា​វៃ​ឆ្លាត​យ៉ាង​ណា​ ​គឺ​ពួក​វា​គ្រាន់​តែ​អាច​ជំនួស​ការងារ​មួយ​ចំនួន​របស់​មនុស្ស​ ​តែ​មិន​អាច​ជំនួស​ការ​គិត​របស់​មនុស្ស​បាន​ឡើង។ ទន្ទឹម​នោះ​ ​Jack Ma​ ​ក៏​ឆ្លៀត​បង្ហាញ​ពី​វិសាលភាព​របស់​ ​Alibaba​ ​ដែល​នឹង​ក្លាយ​ជា​ក្រុមហ៊ុន​មាន​ចំណូល​ស្មើ​ប្រទេស​សេដ្ឋកិច្ច​កំពូល​ទី​ ​៥​ ​ក្នុង​លោក​ ​ដែល​នៅ​ពី​លើ​ប្រទេស​បារាំង​ ​និង​ចក្រភព​អង់គ្លេស​ជា​ដើម​នា​ឆ្នាំ​ ​២០៣៦៕

ចុចអានបន្ត ៖

ប្រភព៖ RT   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី