OnePlus 5 ថត​វីដេអូ​ 4K រង្គើ​ដូច​រញ្ជួយ​ផែនដី​

  • 2017-06-23 01:59:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 5 ជា​គូ​ប្រជែង​ចំណូល​ថ្មី​ដ៏​ខ្លាំង​ក្លា​​សម្រាប់​ស្មាតហ្វូន​​កំពូលៗ​ដទៃ។ ចុះ​បើ​ប្រៀប​ធៀប​សមត្ថភាព​ថត​វីដេអូ 4K ជា​មួយ​នឹង iPhone 7 Plus វិញ លទ្ធផល​ទៅ​ជា​យ៉ាងណា​ដែរ?

​​បញ្ជាក់​ថា​កាមេរ៉ា​ OnePlus 5 ​​មិន​មាន​មុខងារ​រក្សា​លំនឹង​​ Optical Image Stabilization (OIS) នោះ​ទេ តែ​វា​ពឹង​ផ្អែក​លើ​​មុខងារ​រក្សា​លំនឹង​បែប​អេឡិចត្រូនិក (EIS)។ ចំណែក​ឯ iPhone 7 Plus វិញ​មាន​ទាំង​មុខងារ OIS និង EIS។ តោះ! ​អ៊ីចឹង​ទៅ​ទស្សនា​វីដេអូ​ប្រៀប​ធៀប​ទាំង​អស់​គ្នា ដោយ​ខាង​ឆ្វេង​ជា​វីដេអូ OnePlus 5 និង ​ខាង​ស្ដាំ​ iPhone 7 Plus ៖

លទ្ធផល​ពី​ការ​ប្រៀប​​ធៀប​សមត្ថភាព​ថត​​វីដេអូ 4K ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ OnePlus 5 ខក​ចិត្ត​ស្ដូក​ព្រោះ​វា​ពិត​ជា​ញ័រ​ខ្លាំង​មែន​ទែន ចំណែក​ឯ iPhone 7 Plus វិញ​អាច​រក្សា​លំនឹង​បាន​យ៉ាង​ល្អ។ ដោយ​ឡែក​ក្រឡេក​មើល​​សមត្ថភាព​​ថត​វីដេអូ 4K របស់​ Google Pixel វិញ​គឺ​មិន​ញ័រ​ដូច​ជា OnePlus 5 ឡើយ​ ស្រប​ពេល​ដែល​ Pixel ក៏​មាន​តែ​មុខងារ​រក្សា​លំនឹង EIS តែ​មួយ​ដូច​គ្នា។

វីដេអូ​ 4K ថត​ចេញ Google Pixel ដោយ​គ្មាន​ប្រើ​ជើង​ទម្រ ៖​​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម