ផ្សារ​រាត្រី​កុងតឺន័រ​ទី​៣ មួយទៀត​ ​នឹង​រំលេច​ខ្លួន​ នៅ​ក្រុង​ព្រះសីហនុ​ មុន​ថ្ងៃ​ភ្ជុំ​បិណ្ឌ

  • 2017-06-23 02:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផ្សារ​កុង​តឺន័រ ដែល​មិត្ត​អ្នក​អាន​ ជា​ពិសេស​យុវជន​គ្រប់​ស្រទាប់​ប្រាកដ​ជា​បាន ស្គាល់​មក​ហើយ​ថា ​ផ្សារ​រាត្រីថ្មី និង​ប្លែក ដំបូង​នៅ​កម្ពុជា បាន និង​កំពុង​ពង្រីក​ទីតាំង​ថ្មី​នៅ​តំបន់​ទេសចរណ៍​ឆ្នេរ​សមុទ្រ​ នៅ​ក្រុង​ព្រះសីហនុ​ ដែល​គ្រោង​នឹង​ដំណើរ​ការមុន​ថ្ងៃភ្ជុំបិណ្យ។ នេះ​បើតាមប្រសាសន៍ អគ្គនាយក ​ក្រុមហ៊ុន​ Jet's Group ​ថ្លែង​ប្រាប់​ Sabay ថ្មីៗ​នេះ​។

ផ្សារ​កុងតឺន័រ​នៅរាជធានី

ស្ថាបនិក​ផ្សារ​កុងតឺន័រ​ លោក​ឧកញ៉ា ​ស្រី​ ចាន់ថន​ ​អគ្គនាយក ​ក្រុមហ៊ុន​ Jet's Group ​បាន​ប្រាប់​ថា គម្រោង​ផ្សារ​រាត្រី​ កុង​តឺន័រ​ទី​៣​ ​គ្រោង​នឹង​ដំណើរ​ការ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ខណៈ​ដែល​ផ្សារ​កុង​តឺន័រ​ទី២​ ​នៅ​ក្រុង​ប៉ោយប៉ែត​ ជាប់​ព្រំដែន​បាន​ទើប​តែ​បើក​លក់​ប្រហែល​មួយ​អាទិត្យ​។

​លោក​បញ្ជាក់​ថា៖ «សម្រាប់​ការ​វិនិយោគ​គឺ​មាន​ទំហំ​ប្រហាក់​ប្រហែល​គ្នា ​ហើយ​ជា​តំបន់​​ទីប្រជុំជន​ដូច​គ្នា​»។ ​លោក​បន្ថែម​ថា​ ​​ការ​បង្កើត​ផ្សារ​រាត្រី​កុងតឺន័រ​ច្រើន​បែប​នេះ​ ក៏​តែ​ចង់​ឲ្យ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​អាច​ផ្លាស់​ប្ដូរ​អារម្មណ៍​បាន​ច្រើន​កន្លែង​ ​និង​មិន​ងាយ​ធុញ​ទ្រាន់៕

អត្ថបទ៖ ស៊ិន សាវ៉េត​​