ត្រឹម​តែ​អ្នក​ប្រើ​មុខងារ​ Story របស់​ IG ស៊ី​ដាច់​ចំនួន​អ្នក​ប្រើ​សរុប​លើ​ SnapChat

  • 2017-06-23 02:35:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខងារ​ Story របស់​ Instagrm នរណាៗ​ក៏​ដឹង​ថា​ពួក​គេ​បាន​លួច​ចម្លង​យក​មក​ពី​បណ្ដាញ​សង្គម​ SnapChat ។ ចម្លែក​អ្វី​គិត​ត្រឹម​ថ្មីៗ​នេះ ចំនួន​អ្នក​ប្រើ​មុខងារ​ Story របស់​ IG បាន​កើន​ឡើង​ដល់ ២៥០ លាន​នាក់ ដែល​ច្រើន​ជាង​អ្នក​ប្រើ​សរុប​ប្រចាំ​ថ្ងៃ​របស់​ SnapChat ដែល​មាន​ត្រឹម ១៦៦ លាន​នាក់។

បញ្ជាក់​ថា​ Story ជា​មុខងារ​ម្យ៉ាង​ ដែល​បង្ហោះ​ចេញ​នូវ​រឿងរ៉ាវ​របស់​អ្នក​ប្រើប្រាស់​ជា​លក្ខណៈ​វីដេអូ​ខ្លី និង​រូបភាព​ចែក​រំលែក​ទៅ​ដល់​គណនី​ដទៃ​ទៀត​បាន​ឃើញ ក្នុង​រយៈ​ពេល ២៤ ម៉ោង មុន​នឹង​វា​លុប​ចោល​ដោយ​ស្វ័យប្រវត្តិ។ ដំបូង​បង្អស់ វា​ត្រូវ​បាន​ប្រកាស​បង្ហាញ​ដោយ​ SnapChat នា​ខែ​តុលា ឆ្នាំ ២០១៣ ហើយ​ ៣ ឆ្នាំ​ក្រោយ Instagram ក៏​​បាន​យក​មក​ប្រើប្រាស់​លើ​បណ្ដាញ​សង្គម​ខ្លួន នា​ខែ​សីហា ឆ្នាំ ២០១៦។

បច្ចុប្បន្ន​ IG កំពុង​ទទួល​អ្នក​ប្រើប្រាស់​សរុប​បាន ៧០០ លាន​នាក់​ជុំវិញ​ពិភពលោក ដែល​តួ​លេខ​នេះ​ចាញ់​ប្រហែល​ពាក់​កណ្ដាល​ធៀប​ទៅ​នឹង​ Facebook ៕

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី