រថយន្ត​អគ្គិសនី Tesla ថ្មីសាក​បញ្ចូល​ថ្ម​មួយ​ពេញ​ម្ដង​ ជិះ​បាន​ ៩០០ គ.ម

  • 2017-06-23 03:11:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ Steven Peeters និង​ Joeri Cools បាន​បំបែក​កំណត់​ត្រា​ថ្មី នៃ​ការ​បើក​រថយន្ត​​ល្បឿន​យឺត​នៃ​ម៉ូដែល​ S P100D របស់​ក្រុមហ៊ុន​ Tesla ដែល​បញ្ចូល​ថ្ម​មួយ​ពេញ​ម្ដង​ អាច​ជិះ​បាន​ចម្ងាយ​ ៩០១,២ គ.ម។

​ ពួក​គាត់​បាន​បើក​រថយន្ត​អគ្គិសនី​នោះ​ក្នុង​ល្បឿន ៣៨ គ.ម/ម៉ ជុំវិញ​ប្រទេស​បែលហ្សិក ដែល​ចំណាយ​ពេល​អស់ ២៣ ម៉ោង​និង​ ៤៥ នាទី។ ការ​ធ្វើ​ដំណើរ​របស់​លោក គឺ​បើក​ទៅ​មុខ​ដោយ​មិន​ឈប់ ហើយ​ពុំ​បើក​ដំណើរការ​ម៉ាស៊ីន​ត្រជាក់​ក្នុង​រថយន្ត​នោះ​ទេ ព្រោះ​ដើម្បី​ចង់​ដឹង​ពី​លទ្ធផល​ច្បាស់​ការ​មួយ។

រំលឹក​ថា​កាល​ពី​ឆ្នាំ ២០១៥ កន្លង​ទៅ​ម៉ូដែល​ S 85D របស់​ Tesla ដែល​បើក​ដោយ​លោក​ Casey Spencer ក៏​បាន​បំបែក​កំណត់​ត្រា​ដូច​គ្នា ដោយ​ជិះ​ក្នុង​ល្បឿន ៣៥ គ.ម/ម៉ នៅ​ចម្ងាយ​ដី​ ៨៨៥ គ.ម ចាញ់​ប្រភេទ​រថយន្ត​ស៊េរី​ថ្មី​បន្តិច។

​​​​​យ៉ាងណាមិញ​កាល​ពី​ថ្ងៃ​អង្គារ​នាយក​ប្រតិបត្តិ​ Tesla ​លោក​ Elon Musk ក៏​បាន​បង្ហោះ​សារ​នៅ​លើ​ Twitter ពី​ការ​បង្អួត​រថយន្ត​ម៉ូដែល​ S P100D ក៏​នឹង​អាច​ធ្វើ​ដំណើរ​បាន​ដល់​ ១០០០ គ.ម សម្រាប់​ការ​សាក​មួយ​ពេញ​ម្ដង​ បើ​អ្នក​ជ្រើសរើស​សំបក​កង់​មាន​ស្តង់ដារ​ត្រឹមត្រូវ៕

ចុចអាន៖

ប្រភព៖ The Verge   ប្រែសម្រួល ៖ កៅ រក្សា

អត្ថបទថ្មី