គូស្វាមីភរិយារកឃើញ ទូកកាណូអាមេរិក ទំហំធំបំផុតមិនធ្លាប់មាន អាយុកាល ១០០០ឆ្នាំ កប់ក្នុងភក់

  • 2017-06-23 08:26:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្វាមីភរិយាមួយគូ ដែលដើរកម្សាន្តតាមបណ្ដោយមាត់ទន្លេ Louisiana ជួបប្រទះទូកកាណូ ដែលមានដើមកំណើតអាមេរិកពីបុរាណ ដែលត្រូវបានគេគិតថា មានអាយុកាល រហូតទៅដល់ ១០០០ ឆ្នាំ។ នេះបើយោងតាម ការចេញផ្សាយពីគេហទំព័រ Dailymail នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។

លោក Robert Cornett និង នាង Jeanna Bradle បានកត់សម្គាល់ឃើញថា យាននេះមានប្រវែងជាង ១០ ម៉ែត្រ ជាទំហំធំបំផុត មិនធ្លាប់មាន ដែលស្ថិតនៅជាប់នឹងភក់ទន្លេ នៅភាគខាងជើងក្នុងរដ្ឋ Louisiana នៃ Shreveport កាលពី ២ សប្តាហ៍មុន។ ទូកកាណូ ដែលមានទម្ងន់ ៤៥៣,៥៩ គីឡូក្រាម និង ទទឹង ៩១ ម៉ែត្រ ត្រូវបានគេគិតថា ត្រូវបានគេរកឃើញធំបំផុត មិនធ្លាប់ឃើញនៅសហរដ្ឋអាមេរិក។

បុរាណវិទូ Jeffrey Girard មកពីសមាគមបុរាណវិទ្យា Louisiana និង Robert Chip មកពីនាយកដ្ឋានបុរាណវិទូរដ្ឋ បានជីកទូកនេះតែម្តងទៅ។ លោក Girard បាននិយាយថា ទូកកាណូ ដែលស្រដៀងគ្នានេះ ត្រូវបានគេរកឃើញ នៅក្នុងឆ្នាំ ១៩៨៣។ ឥឡូវនេះ វាត្រូវបានគេដាក់តាំង នៅសារមន្ទីរតាំងពិពណ៌ រដ្ឋ Louisiana ក្នុង Shreveport ហើយនេះជាលើក ទី ២ ដែលយើងរកឃើញ នៅក្នុងតំបន់នេះ៕

ប្រភព ៖ lookingtoday