​ថ្មី​បំផុត! កម្ពុជា​នឹង​មាន​ផ្លូវ​ដែកទៅ២៧ប្រទេស ផ្លូវ​ទឹក ផ្លូវ​អាកាស ផ្លូវ​ល្បឿន​លឿន បើ​គម្រោង​នេះ​ចប់

  • 2017-06-23 08:30:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្ដី​ពី ទិដ្ឋភាព និង​ទស្សនវិស័យ នៃ​កិច្ច​សហប្រតិបត្តិការ​ក្រោម​គំនិត​ផ្ដួច​ផ្ដើម​ ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ ឯកឧត្ដម លឹម ស៊ីដេលីន រដ្ឋ​លេខា​ធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ​បាន​ឱ្យ​ដឹង​ថា កម្ពុជា​នឹង​អនុវត្ត​គម្រោង ៧​វិស័យ​សំខាន់ៗ ដូចជា៖ ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ ផ្លូវ​ដែក​តភ្ជាប់​ទៅ​កាន់​ ២៧​ប្រទេស ផ្លូវ​ទឹក និង​ផ្លូវ​អាកាស​ដោយ​ភ្ជាប់​ការ​ហោះហើរ​ត្រង់​ពី​កម្ពុជា ទៅ​ចិន។ ក្រៅ​ពី​នោះ នៅ​មាន​គម្រោង​អភិវឌ្ឍ​កំពង់ផែ ខេត្ត​ព្រះ​សីហនុ​ទៅ​ជា​ច្រក​អន្តរជាតិ រៀប​ចំ​ផែន​ការ​មេ ដើម្បី​អភិវឌ្ឍ​វិស័យ​ដឹក​ជញ្ជូន​ជា​ដើម​។

​រដ្ឋ​លេខា​ធិការ​ក្រសួង​សាធារណការ​រូប​នេះ បាន​បន្ត​ទៀត​ថា ក្រៅ​ពី​ប្រយោជន៍​ធំ​ៗ​ដែល​កម្ពុជា ទទួល​បាន ពី​គម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ​ខាង​លើ​​នេះ​នៅ​គម្រោង​ជា​ច្រើន​ទៀត​ដែល​ត្រៀម​នឹង​ដំណើរការ​ដូចជា ការ​អភិវឌ្ឍ​លើ​​ថាមពល​អគ្គិសនី ការ​អភិវឌ្ឍ​ទំនើប​កម្ម​លើ​​វិស័យ​កសិកម្ម តាម​រយៈ​ការ​បង្កើន​គុណភាព​កៅ​ស៊ូ អង្ករ ដំឡូង​មី និង​ផលិតផល​ផ្លែ​ឈើ ជា​ពិសេស​នោះ​ថែម​ទាំង​មាន​ការ​អភិវឌ្ឍ​លើ​វិស័យ​ទេស​ចរណ៍ និង​វប្បធម៌​ទៀត​ផង។

គួរ​បញ្ជាក់​ដែរ​ថា គម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ គឺ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​ប្រទេស​ចិន ​ក្នុង​គោល​បំណង​បង្កើត​​កិច្ច​សហប្រតិបត្តិការ​ត​ភ្ជាប់​សេដ្ឋកិច្ច និង​ដោះដូរ​ពាណិជ្ជកម្ម នៅ​បណ្ដា​ប្រទេស​អាស៊ី អឺរ៉ុប ហើយ​ក្នុង​នោះ​កម្ពុជា​ក៏​ជា​ប្រទេស​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ដែរ​៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី