“ខ្ញុំ​ចង់​ឃើញ Neymar ​និង Messi ​លេង​បាល់​លើ​ទីលាន​គ្រួស​ក្រហម​នេះ​ណាស់” Alves

  • 2017-06-24 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dani Alves ​បាន​ចង់​ឃើញ​អតីត​មិត្ត​រួម​ក្រុម​របស់​គេ Lionel Messi ​និង Neymar ​បាន​លេង​បាល់​ទាត់​នៅ​ទីលាន​គ្រួស​ក្រហម ​ដែល​ជា​កន្លែង​ខ្លួន​លេង​ពី​តូច​ខ្លាំង​ណាស់។

អំឡុង​ពេល​សម្រាក​លំហែ​កាយ Alves ​បាន​ទៅ​ដល់​កន្លែង​ចាប់​ផ្ដើម​អាជីព​បាល់ទាត់​របស់​ខ្លួន​ដំបូង ​ក៏​ដូចជា​ស្រុក​កំណើត​តែ​ម្ដង។ ដោយ​ទីលាន​នៅ​កន្លែង​នោះ ​មិន​មាន​ស្មៅ​នោះ​ទេ ពោល​គឺ​ទីលាន​តាម​ជន​បទ ​មាន​តែ​គ្រួស​ក្រហម​ប៉ុណ្ណោះ។ ទៅ​ដល់​ទី​កន្លែង​ស្រុក​ភូមិ​ខ្លួន​ភ្លាម ខ្សែ​ការពារ​ខាង​លើ​បាន​នឹក​ដល់​មិត្ត​រួម​ក្រុម Messi ​និង Neymar ​ភ្លាម ​ដោយ​គិត​ថា​តើ​ពួកគេ​អាច​លេង​បាល់​កើត​ឬ​អត់​នៅ​ទីលាន​គ្រួស​ក្រហម​យ៉ាង​នេះ។

“វា​ពិត​ជា​ងាយ​ក្នុង​ការ​រក​បាន​២​គ្រាប់​នៅ​ទីលាន Juventus Camp Nou Bernabeu ​និង Emirates ​ប៉ុន្តែ​បើ​អ្នក​មក​ទី​នេះ ​ហើយ​មើល​ទៅ​មើល​ថា​អាច​រក​បាន​២​គ្រាប់​នៅ​ទីលាន​នេះ​ដែរ​អត់។ ខ្ញុំ​ពិត​ជា​ចង់​ឃើញ​អ្នក​លេង​នៅ​ទី​នេះ Messi ​និង Neymar ​ដែល​ជា​ទីលាន​មាន​គ្រួស​ពាក់​កណ្ដាល”។ សម្ដី​របស់ Alves៕

ចុចអានអត្ថបទបន្ដ៖

នុះ! Neymar ប្រកាស​ចែក​ផ្លូវ​ជាមួយ​​មិត្ត​ស្រី​ជា​តារា​សម្ដែង​បាត់

ទោស​ជាប់​គុក​២១​ខែ​របស់​ Messi នឹង​ប្ដូរ​ទៅ​ជា​ការ​បង់​ប្រាក់​វិញ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី