Floyd ​ប៉ះ McGregor ​នឹង​ក្លាយ​ជា​ការ​ប្រកួត​បាន​លុយ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

  • 2017-06-24 03:55:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួតFloyd Mayweather ​និង ​Conor McGregor ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦​ខែ​សីហា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ​នឹង​ក្លាយ​ជា​ការ​ប្រកួត​មួយ​ដែល​មាន​ប្រាក់​រង្វាន់​ច្រើន​បំផុត​រហូត​ដល់​៣៨៦​លាន​ផោន​ឯ​ណោះ។

បើ​តាម​អ្នក​រៀប​ចំ​ការ​ប្រកួត​ខាង​លើ​នេះ ​បាន​បញ្ជាក់​ថា​តាម​គម្រោង​គិត​ទាំង​ថ្លៃ​លក់​សិទ្ធ​ផ្សាយ ​អ្នក​ទស្សនា ​និង​អ្វី​ៗ​ផ្សេង​ទៀត​នោះ ​ការ​ប្រកួត​របស់​កំពូល​កីឡាករ​ទាំង​ពីរ​ខាង​លើ​នឹង​ធ្វើ​ឱ្យ​កក្រើក​ពិភព​លោក​តែ​ម្ដង។ យ៉ាងណាមិញ ​ទំហំ​ទឹក​ប្រាក់​រង្វាន់​របស់​ពួកគេ ​បើ​តាម​ការ​ព្យាករណ៍​អាច​ឈាន​ដល់​៣៨៦​លាន​ផោន​ឯ​ណោះ ​ព្រោះ​ថា​ពួកគេ​ទាំង​ពីរ​នាក់ សុទ្ធ​សឹង​តែ​ជា​កំពូល​ៗ​ទៅ​ហើយ។

មួយ​វិញ Floyd ​ដែល​ប្រកាស​ចូល​និវត្តន៍​ទៅ​ហើយ​នោះ សុខ​ចិត្ត​ត្រលប់​ឡើង​សង្វៀន​ជា​ថ្មី ​គឺ​ប្រាកដ​ណាស់​ថា​រូបគេ​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​មិន​ចាញ់​បន្ដ​ទៀត ​ខណៈ​ដែល​តម្លៃ​ខ្លួន​នៃ​ការ​ឡើង​ប្រកួត​របស់​គេ ក៏​មិន​អន់​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ Conor McGregor ​ដែល​អ្នក​គាំទ្រ​ស្គាល់​ច្បាស់​ថា​ជា​ជើង​ខ្លាំង​ខាង UFC ​ក៏​ទទួល​បាន​ការ​គាំទ្រ​ច្រើន​មិន​តិច​ទេ។ ដូច្នេះ​ហើយ ​ការប្រកួត​រវាង​អ្នក​ទាំង​ពីរ​នេះ​ប្រាកដ​ជា​កាន់​តែ​ពិសេស​ជាក់​ជា​មិន​ខាន។

សូម​បញ្ជាក់​ថា​ការ​ប្រកួត​ខាង​លើ​នេះ​នឹង​ធ្វើ​ឡើង​នៅ​សង្វៀន​ T-Mobile Arena ​ដែល​អាច​ដាក់​មនុស្ស​បាន​ ២០ ០០០​នាក់​នោះ ​នៅ​ទីក្រុង​ Las Vegas ​សហរដ្ឋ​អាមេរិក។ ​ចំពោះ​សំបុត្រ​ចូល​មើល​វិញ ​​អាច​នឹង​មាន​តម្លៃ​ថ្លៃ​ដោយ​ចាប់​ពី ២​ពាន់​ដុល្លារ​ឡើង ដោយ​ឡែក​សម្រាប់​កន្លែង VIP ​វិញ ​អាច​ឈាន​ដល់​ទៅ ១៣០ ០០០​ដុល្លារ​ឯ​ណោះ៕

ចុចអានអត្ថបទ៖

តើ​អ្នក​គួរ​ចំណាយ ​លុយ​១៥​ម៉ឺន​ដុល្លារ សម្រាប់​កៅអី​អង្គុយ​មើល Floyd Vs McGregor ​ទេ

Floyd បើក​​ឃ្លាំង​បង្អួត Rolls-Royce ​របស់​ខ្លួន​៦​គ្រឿង​ តម្លៃ​ថ្លៃ​កប់​ក្ដោង

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី