បើ​រឿង​នេះ​កើត​ឡើង Messi ​ប្រហែល​ជា​ក្លាយ​ជា​កីឡាករ Real Madrid ​បាត់​ហើយ

  • 2017-06-24 04:14:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកHoracio Gaggioli ​គឺ​ជា​បុគ្គល​ដំបូង​ដែល​ធ្វើ​ជា​ភ្នាក់ងារ​របស់ Lionel Messi ​ហើយ​ក៏​ជា​អ្នក​នាំ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ទៅ​សាក​ល្បង​សមត្ថភាព​ជាមួយ​ក្រុម FC Barcelona ​ផង​ដែរ។

យ៉ាងណាមិញ Gaggioli ​បាន​បញ្ជាក់​ថា​ប្រសិន​បើ​លោក​បាន​ទៅ​រស់​នៅ​ទីក្រុង Madrid ​កាល​ពី​ប៉ុន្មាន​មុន ​ហើយ​មិន​ទៅ​ទីក្រុង Baracelona ​ទេ​នោះ ​ពេល​នេះ​ប្រហែល​ជា Messi ​បាន​ក្លាយ​ជា​កីឡាករ​កំពូល​ម្នាក់​នៅ Real Madrid ​បាត់​ទៅ​ហើយ។ ​បុរស​សញ្ជាតិ​អាហ្សង់ទីន​រូបនេះ បន្ដ​ទៀត​ថា​ខ្លួន​បាន​នាំ​ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ទៅ​ធ្វើ​តេស្ដ​សមត្ថភាព​ដើម្បី​រក​ក្លឹប​ឱ្យ​រូបគេ​ចូល​លេង។ ពេល​នោះ ខ្លួន​បាន​ធ្វើ​ការ​ផ្លាស់​ទី​លំនៅ ​ដោយ​ដំបូង​ឡើយ​ចង់​ទៅ Madrid ​ប៉ុន្តែ​មិន​អាច ​ទើប​ផ្លាស់​ទៅ​ក្រុង​ Barcelona ​វិញ​ទៅ។

ទន្ទឹម​គ្នា​នឹង​ការ​ផ្លាស់​ទី​លំនៅ​នោះ​ដែរ Gaggioli ក៏​បាន​នាំ Messi ​ទៅ​ជាមួយ​ដែរ ព្រោះ​លោក​ជា​អ្នក​រក​ក្លឹប​ឱ្យ​គេ​លេង។ ទៅ​ដល់​ក្រុង Barcelona ​ភ្លាម​​លោក​បាន​ឱ្យ​ក្មេង​ប្រុស​រាង​តូច​ល្អិត​ម្នាក់​នេះ​ទៅ​ហ្វឹកហាត់​ធ្វើ​តេស្ដ​សមត្ថភាព​តែ​ម្ដង។ ក្រោយ​មក ​ក៏​ជាប់​ឈ្មោះ​ហើយ​ត្រូវ​ក្លឹប​អ្នក​មាន​បុណ្យ​មួយ​នេះ​ទទួល​យក​ទៅ​ហ្វឹកហាត់​និង​ក្លាយ​ជា​កីឡាករ​កំពូល​ដូច​បច្ចុប្បន្ន​នេះ។

ផ្ទុយ​ទៅ​វិញ ​បើ​គ្រា​នោះ​ លោក​ Gaggioli ​បាន​ផ្លាស់​ទៅ​ក្រុង Madrid ​វិញ ​នោះ​ពេល​នេះ​អាច​នឹង Messi ​លេង​នៅ Real Madrid ​បាត់​ទៅ​ហើយ មិន​មែន​ជា​កីឡាករ​របស់ FC Barcelona ​នោះ​ទេ៕

ចុចអានអត្ថបទបន្ដ៖

សាហាវ​មែន Monaco ​បដិសេធ​តម្លៃ​ខ្លួន​១០០​លាន​អឺរ៉ូ​របស់ Mbappe

“ខ្ញុំ​ចង់​ឃើញ Neymar ​និង Messi ​លេង​បាល់​លើ​ទីលាន​គ្រួស​ក្រហម​នេះ​ណាស់” Alves

ប្រភព៖ Goal   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម