Álvaro Arbeloa ​បាន​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​ខ្លួន​ហើយ

  • 2017-06-24 04:30:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារÁlvaro Arbeloa ​បាន​ប្រកាស​ចូល​និវត្ត​ពី​បាល់ទាត់​ហើយ ​ត្រឹម​អាយុ​៣៤​ឆ្នាំ ​ក្រោយ​ពី​ផ្លាស់​ពី Real Madrid ​ទៅ​លេង​ឱ្យ​ក្លឹប West Ham ​បាន​១​រដូវ​កាល។

Arbeloa គឺជាកីឡាករដែលចេញពីយុវជនថ្នាលរបស់ Real Madrid​ និងត្រូវបាន​ឡើង​មកលេង​ឈុត​ធំ​ក្នុង​ឆ្នាំ២០០៤ ​ប៉ុន្តែ​ក្នុង​ឆ្នាំ​២០០៦ ​ត្រូវ​បាន​ក្លឹប​លក់​ចេញទៅ​ឱ្យក្លឹប​ Deportivo និង​ក្រោយ​មក​ក្នុង​ឆ្នាំ​២០០៧ ​គេ​ក៏​បាន​ទៅ​ចូលរួម​ជាមួយក្លឹប Liverpool។ ​ក្នុងឆ្នាំ២០០៩ ​ក្រោយ​ពីលោក ​Perez ជាប់​ឆ្នោត​ជា​ប្រធាន​ក្លឹប ​លោក​ក៏​បាន​ទិញ​យក Arbeloa ​ពី ​Liverpool ​មក​វិញ​ក្នុង​តម្លៃខ្លួន ៥លានអឺរ៉ូ​ លើ​កុងត្រារយៈពេល៥ឆ្នាំ។ ​គេ​បន្តនៅ Real Madrid រហូតដល់ឆ្នាំ២០១៦​ ដោយ​ក្លឹប​មិន​បន្ត​កុងត្រា​ គេ​ក៏​បាន​ទៅ​ចូលរួម​ជាមួយក្លឹប ​West Ham ​របស់​អង់គ្លេស​។ ដោយ​អាជីព​នៅ​ទីនោះ ​មិន​ដំណើរ​ការ​ទៅ​ដោយ​ល្អ គេក៏​សម្រេច​ចិត្ត​ចូល​និវត្ត ​ក្រោម​ហេតុផល​មិន​​ចង់​ទៅ​លេង​ឱ្យ​ក្លឹប​ដទៃ​ទៀត។

ខ្សែ​ការពារ​វ័យ​៣៤​ឆ្នាំ​រូប​នេះ ​Arbeloa បានចូលរួមចំណែកជួយ Real Madrid ឱ្យឈ្នះពាន La Liga មួយ (2011–12) Copa del Rey ពីរ 2010–11, 2013–14, Spanish Super Cup មួយ (2012) UEFA Champions League ពីរ (2013–14, 2015–16) FIFA Club World Cup មួយ (2014) និង UEFA Super Cup មួយ (2014)។ រីឯក្រុមជម្រើសជាតិវិញ គេក៏​បានចូល​រួមចំណែក​ជួយឱ្យ​អេស្ប៉ាញ​លើក​ពានចំនួនបីផងដែរ គឺ FIFA World Cup ឆ្នាំ២០១០ និង UEFA Euro នាឆ្នាំ២០០៨ និង ២០១២៕

ចុចអានអត្ថបទបន្ដ៖

Floyd ​ប៉ះ McGregor ​នឹង​ក្លាយ​ជា​ការ​ប្រកួត​បាន​លុយ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

“ខ្ញុំ​ចង់​ឃើញ Neymar ​និង Messi ​លេង​បាល់​លើ​ទីលាន​គ្រួស​ក្រហម​នេះ​ណាស់” Alves

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី