អាជ្ញាកណ្ដាល​ចេញ​មុខ​សុំទោស ​រឿង​មិន​ឱ្យ​គ្រាប់​បាល់​ចូល​ទី​ជិត១​ម៉ែត្រ​របស់ Barca

  • 2017-06-24 05:02:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Alejandro Hernandez Hernandez ​បាន​ចេញ​មុខ​សុំទោស ​ចំពោះ​ការ​កាត់​សេចក្ដី​មិន​ច្បាស់​លាស់​របស់​ខ្លួន ​ចំពោះ​គ្រាប់​បាល់​របស់​ក្រុម FC Barcelona ​ជាមួយ​ក្រុម Real Betis ​កាល​ពី​ពេល​កន្លង​ទៅ។

រំលឹក​ទៅ​ក្រោយ​បន្តិច ​ក្រុម FC Barcelona ​ប្រកួត​ជាមួយ Real Betis ​បញ្ចប់​ទៅ​ត្រឹម​ស្មើ​គ្នា ១-១ ​ប៉ុណ្ណោះ ​ខណៈ​ដែល​ក្នុង​ការ​ប្រកួត​នោះ ​គ្រាប់​បាល់​របស់ Aleix Vidal ​ស៊ុត​ចូល​ទី​សឹង​តែ​១​ម៉ែត្រ​ទៅ​ហើយ តែ​អាជ្ញាកណ្ដាល​បែរ​ជា​មិន​ឱ្យ​ទៅ​វិញ។ រឿង​នេះ ​កាល​គ្រា​នោះ​មាន​ការ​តវ៉ា​ជា​ច្រើន ​ប៉ុន្តែ​មិន​អាច​កែប្រែ​លទ្ធផល​បាន​នោះ​ទេ។

រហូត​មក​ដល់​ពេល​នេះ លោក Hernandez ​ដែល​ជា​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​ក្នុង​ការ​ប្រកួត ​បាន​ចេញ​មុខ​មក​សុំទោស​ដល់​ក្លឹប Barcelona ​ផ្ទាល់​ចំពោះ​កំហុស​របស់​ខ្លួន ​ដែល​ធ្វើ​ឱ្យ​ក្រុម​មួយ​នេះ​បាត់​បង់​២​ពិន្ទុ។ "វា​ជា​ការ​សម្រេច​ចិត្ត​ច្បាស់​លាស់​របស់​ខ្ញុំ ប៉ុន្តែ​នៅ​គ្រា​នោះ​មាន​កីឡាករ​៣​នាក់​នៅ​ពី​មុខ​ខ្ញុំ...ខ្ញុំ​មិន​អាច​មើល​អ្វី​ដែល​កើត​ឡើង​បាន។ ខ្ញុំ​ដឹង​ថា​មាន​អ្នក​ខឹង​ខ្ញុំ​ច្រើន ប៉ុន្តែ​ពេល​នោះ​ខ្ញុំ​មើល​មិន​ឃើញ​មែន សូម្បី​តែ​ជំនួស​ការ​អាជ្ញាកណ្ដាល​ក៏​មើល​មិន​ឃើញ​ដែរ ​វា​លឿន​ពេក”។

សូម​បញ្ជាក់​ថា​រដូវ​កាល​កន្លង​ទៅ​នេះ ​ក្លឹប Barcelona ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាង ​ដោយ​លេខ​១​បាន​ទៅ​លើ​ក្រុម Real Madrid ។ ក្លឹប​ទាំង​ពីរ​នេះ បណ្ដេញ​ពិន្ទុ​គ្នា​មែនទែន ​ដោយ​ក្រុម​លេខ​១​មាន​៩៣​ពិន្ទុ ​និង​ក្រុម​លេខ​២​មាន​៩០​ពិន្ទុ៕

ចុចអានអត្ថបទបន្ដ៖

Álvaro Arbeloa ​បាន​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​ខ្លួន​ហើយ

បើ​រឿង​នេះ​កើត​ឡើង Messi ​ប្រហែល​ជា​ក្លាយ​ជា​កីឡាករ Real Madrid ​បាត់​ហើយ

ប្រភព៖ Mirror   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី