កប់​​ហ្មង​ សាន ផានិត ទិញ​រ​រថយន្ត​១​គ្រឿង​ទៀត​បន្ថែម​​ពីលើ​រថយន្ត​២​គ្រឿង​​សុទ្ធ​តែ​ស៊េរី​ខ្ពស់​​

  • 2017-06-24 08:43:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ថ្ងៃ​នេះ សាន​ ផានិត បាន​ទិញ​រថយន្ត​ Pruzz ស៊េរី​ឆ្នាំ ២០០៧​ មួយ​គ្រឿង​​ទៀត​បន្ថែម​ពី​លើ​រថយន្ត​២​គ្រឿង​សុទ្ធ​តែ​ម៉ាក​ល្បី​ៗ​ដែល​ប្រើ​ប្រាស់​រាល់​ថ្ងៃ​។

សាន ផានិត បាន​ប្រាប់ Sabay ថា រថយន្ត Pruzz ​១​គ្រឿង​នេះ​លោក​ទិញ​ជូន​ភរិយា​ជា​ទី​ស្រឡាញ់​ក្នុង​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​ បន្ថែម​ពី​លើ​រថយន្ត​ Hummer និង Mercedes Benz s550 ។ "​ឡាន​បង​សម្រាប់​ការ​ងារ​បង​ គឺ​បង​ជិះ​ Hummer នៅ​មណ្ឌល​គិរី ​ តែ​ឥឡូវ​បង ​ជួល​ឲ្យ​ក្រុម​ហ៊ុន​ទេស​ចចរណ៍ មក​ភ្នំពេញ​បង​ជិះ​ Mercedes S550 “។

សាន ផានិត ជាមួយ​ភរិយា​​ និង​កូន

ក្រៅ​ពី​ទិញ​រថយន្ត​ឲ្យ​ប្រពន្ធ​លោក​ក៏​បាន​ទិញ​ដី​នៅ ខេត្ត​សៀមរាប ចំនួន​២កន្លែង​ និង​ដី​នៅ​ខេត្ត​ មណ្ឌលគិរី​ ចំនួន​២​កន្លែង​ផង​ដែរ​។ ចំណែក​ឯ​ថវិកា​ដែល​យក​ទិញ​រថយន្ត​ និង​ដី​ច្រើន​កន្លែង​នេះ​ គឺ​ជា​កម្លាំង​ញើស​ឈាម​​របស់​លោក ប្រឹង​ប្រែង​ជាមួយ​ភរិយា​ បើក​ក្រុម​ហ៊ុន​ទេសចរណ៍​កន្លង​មក​នៅ​ខេត្ត​ មណ្ឌល​គិរី និង​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​បាន​មក​ពី​ម្ដាយ​ក្មេក​។ នេះ​បើ​តាម​ការ​បញ្ជាក់ពី លោក សាន ផានិត៕

អត្ថបទ៖ ឆុង ស៊ីណាន