ព្រោះរឿង១ នាំឲ្យកំពូលតារាចិនក្នុងក្រុម F4 ខំមក Surprise ខួបកំណើត PaoPao
- 2017-06-25 03:15:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រោះរឿង១ នាំឲ្យកំពូលតារាចិនក្នុងក្រុម F4 ខំមក Surprise ខួបកំណើត PaoPao
ចន្លោះមិនឃើញ
ពិតជារឿងដ៏គួរឲ្យរំភើបបំផុត សម្រាប់កុមារីដ៏គួរឲ្យស្រលាញ់ Pao Pao កូនស្រីបណ្ដូលចិត្តរបស់តារាថៃ Bie និង Guggibក្នុងឱកាសដ៏រីករាយ គម្រប់ខួប ១ឆ្នាំ កាលពីថ្ងៃទី ២៣ ខែមិថុនាកន្លងទៅ ក្រៅពីទទួលបានក្ដីស្រលាញ់ពីឪពុកម្ដាយ តារាល្បីៗ ព្រមទាំងអ្នកគាំទ្រជាច្រើនក្នុងប្រទេសហើយ ក៏នៅមានតារាបរទេសមកចូលរួមអបអរខួបកំណើតនាងដល់ថៃទៀត។
ថ្ងៃដែលពោរពេញដោយសុភមង្គលនោះ ក៏មានរៀបចំកម្មវិធីជួបជុំមួយ ហើយអ្វីដែលមានការភ្ញាក់ផ្អើលខ្លាំងនោះគឺ តារាសម្ដែង និងជាតារាចម្រៀងតៃវ៉ាន់ដ៏ល្បី Vanness Wu ដែលប្រិយមិត្តភាគច្រើន ស្គាល់ថាជា "Měi Zuò” សមាជិកក្រុម F4 នោះ ក៏បានទៅចូលរួមដែរ ជាហេតុធ្វើឲ្យកម្មវិធីកាន់តែមានភាពអស្ចារ្យថែមមួយកម្រិត។ នេះក៏ដោយសារតែ Vanness និង Bie ត្រូវបានស្គាល់ថា ជាមិត្តរួមការងារដ៏ល្អ ហើយទំនាក់ទំនងពួកគេពិតជាមានភាពរលូនប្រសើរនឹងគ្នាណាស់។
តាមរយៈរូបភាពដែលបានបង្ហោះលើ Instagram វិបសាយ Mthai ក៏បាននិយាយបែបកំប្លែងថា ក្មេងស្រីដ៏សំណាង Pao Pao កំពុងធ្វើឲ្យនារីៗ មួយចំនួនលួចច្រណែន មិនស្ទើរទេ នៅពេលកំពូលតារាប្រុសរូបសង្ហារូបនេះខំមកចូលរួមខួបកំណើតពេលនោះ៕
ចុចអាន៖