ដឹងតម្លៃយន្តហោះឯកជនខ្នាតយក្សមួយ ប៉ុន្មានលានដុល្លារអត់?
- 2017-06-25 09:52:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងតម្លៃយន្តហោះឯកជនខ្នាតយក្សមួយ ប៉ុន្មានលានដុល្លារអត់?
ចន្លោះមិនឃើញ
យន្តហោះ A380 ជាប្រភេទយន្តហោះខ្នាតយក្សមួយក្នុងចំណោមយន្តហោះឯកជនប្រណិតលំដាប់កំពូលទាំង ១០ របស់ពិភពលោក ដែលចេញផ្សាយដោយទស្សនាវដ្តី TheRichest កាលពីឆ្នាំ ២០១៤។ ថ្ងៃនេះ Sabay សូមណែនាំពីតម្លៃរបស់យន្តហោះលំដាប់សេដ្ឋីម៉ូដែល A380 ៖
លោក Prince Alwaleed Bin Talal Alsaud ជាមហាសេដ្ឋីសញ្ជាតិអារ៉ាប៊ីសាអូឌីត ដែលជាអ្នកបញ្ជាទិញយន្តហោះប្រណិតនេះដំបូងគេសម្រាប់ការបើកបរសាកល្បង ផលិតនៅអំឡុងឆ្នាំ ២០០៧ និងដាក់ឲ្យដំណើរការនៅឆ្នាំ ២០១១ ដែលតម្លៃសរុបរបស់វាត្រូវបានគេប៉ានប្រមាណថាប្រហែលជា ៤៨៥ លានដុល្លារអាមេរិក។
យោងតាមសារព័ត៌មាន Business Insider ឲ្យដឹងថា តម្លៃរបស់ A380 បច្ចុប្បន្នគឺ ៤៣២ លានដុល្លារអាមេរិក ដែលជាប្រភេទយន្តហោះប្រណិត និងថ្មីបំផុតប្រចាំឆ្នាំ ២០១៧ សម្រាប់ការធ្វើបដិសណ្ឋាកិច្ច ឬកិច្ចសន្ទនារឿងសម្ងាត់ណាមួយជាលក្ខណៈឯកជន។
A380 នេះត្រូវបានគេដាក់ឲ្យដំណើរការជាលើកដំបូងនៅក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ប៉ុន្តែត្រូវបានបិទការជួលវិញនៅអំឡុងដើមឆ្នាំ ២០១៧ ដោយក្រុមហ៊ុនសម្រេចចិត្តមិនបន្តកិច្ចសន្យាជួល ហើយតម្លៃនៃការជួលចុងក្រោយគេបង្អស់ បានត្រឹមតែ ១០០ លានដុល្លារអាមេរិកប៉ុណ្ណោះ។
រហូតមកដល់ពេលនេះ យន្តហោះ A380 Superjumbos ត្រូវបានបន្តឲ្យដាក់ជួលវិញហើយ ដោយដាក់តម្លៃប្រមាណជា ២ លានដុល្លារអាមេរិកក្នុងមួយខែ។ យ៉ាងណា ប្រសិនបើការប្រើប្រាស់ត្រឹម ៤០ ភាគរយនៃទំហំប្រើប្រាស់យន្តហោះទាំងមូលតម្លៃជួល ៨០ ម៉ឺនដុល្លារក្នុងមួយខែ និងមានសុពលភាព ៥ ឆ្នាំ។
រំព្ញកដែរថា យន្តហោះខ្នាតយក្យ A380 នេះជាយន្តហោះដែលធ្វើឡើងសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយចាប់ពី១០ម៉ោងឡើង អាចហោះបានជាង ៧០០០ គីឡូម៉ែត្រមុននឹងចុះចត អាចផ្ទុកអ្នកដំណើរបានច្រើនជាងគេក្នុងពិភពលោក មានបន្ទប់ប្រជុំលំដាប់ផ្កាយប្រាំ មានអាងហែលទឹក មានតុវាយកូនបាល់ និងកន្លែងប្រណិតៗជាច្រើនទៀត សម្រាប់លំដាប់មហាសេដ្ឋី ប្រធានាធិបតី ឬសម្រាប់អ្នកដែលមានលុយសល់ចាយមិនអស់៕
អានបន្ត៖
អ្នកធ្លាប់ជិះយន្តហោះ មានដឹងយន្តហោះហោះល្បឿនប៉ុន្មាន គម/ម៉?
យន្តហោះដឹកអ្នកដំណើរជាមធ្យមហោះនៅកម្ពស់ប៉ុន្មានគីឡូម៉ែត្រ?
៧ យ៉ាងគួរដឹង មុនបង្កើតស្ទូឌីយោធ្វើវីដេអូ YouTube ដោយចំណាយលុយតិចបំផុត