យន្តហោះ​​ដឹក​អ្នក​ដំណើរ​ជា​មធ្យម​ហោះ​នៅ​កម្ពស់​ប៉ុន្មាន​គីឡូម៉ែត្រ?

  • 2017-06-06 04:23:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​ដឹក​អ្នក​ដំណើរ​គ្រប់​ប្រភេទ​ទាំង​អស់​តែង​មាន​​រយៈ​កម្ពស់​ហោះ​អតិបរមា​រៀងៗ​ខ្លួន។ តាម​កំណត់​ត្រា​យន្តហោះ​ Concorde អាច​ហោះ​នៅ​រយៈ​កម្ពស់​ជាង​គេ​ដល់​ទៅ ១៨ គីឡូម៉ែត្រ។

យ៉ាងណាក្ដី​ដោយ​សារ​តែ​គិត​គូរ​ពី​កត្តា​សុវត្ថិភាព​ ហេតុ​នេះ​យន្តហោះ​មិន​ហោះ​នៅ​កម្ពស់​ខ្ពស់​ពេក​នោះ​ទេ ដោយ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ភាគ​ច្រើន​ត្រូវ​បាន​កំណត់​ឲ្យ​ហោះ​នៅ​កម្ពស់​ខ្ពស់​បំផុត​ត្រឹម​ ១៣ គីឡូម៉ែត្រ​ ឬ ទាប​ជាង​នេះ។ ដោយ​ឡែក​យន្តហោះ​ដែល​​មាន​បំពាក់​​ស្លាប​ចក្រ​នៅ​ខាង​មុខ​​ត្រូវ​តែ​ហោះ​នៅ​រយៈ​កម្ពស់​ទាប ជាក់​ស្ដែង​ដូច​ជា​យន្តហោះ​ Cessna Skyhawk ​មាន​រយៈ​កម្ពស់​ហោះ​អតិបរមា​ត្រឹម​ ៤ គីឡូម៉ែត្រ​ប៉ុណ្ណោះ។

នៅ​ពេល​ហោះ​ហើរ​ពីឡុត​ត្រូវ​ដឹង​ពី​រយៈ​កម្ពស់​ហោះ​ហើរ​របស់​ខ្លួន ដើម្បី​ប្រាកដ​ថា​យន្តហោះ​អាច​ហោះ​ផុត​ពី​ឧបសគ្គ​នៅ​ខាង​ក្រោម​​ជើង​ហោះ​ហើរ​​បាន។ ពីឡុត​ប្រើ​ឧបករណ៍​វាស់​ដែល​មាន​ឈ្មោះ​ថា​ Altimeter ដែល​​អាច​វាស់​ដឹង​ពី​សម្ពាធ​​ខ្យល់ ដើម្បី​អាច​​កំណត់​ថា​​យន្តហោះ​កំពុង​តែ​ហោះ​នៅ​កម្ពស់​ណា៕

ចុចអាន៖

ប្រភព៖ USAtoday   ប្រែ​សម្រួល៖ សុខហេង