គិត​ឡើង​វិញ​ បើ​ថាកុំព្យូទ័រ​ ​Macs​ ​មិន​ឆ្លង​មេរោគ

  • 2017-06-05 04:09:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិត​ផល​របស់​ ​Apple​ ​ទាំង​ស្មាតហ្វូន​ ​និង​កុំព្យូទ័រ​ ​សុទ្ធ​តែ​ត្រូវ​អ្នក​ប្រើប្រាស់​សរសើរ​ថា​មាន​អេក្រង់​បង្ហាញ​រូប​ច្បាស់​ត្រជាក់​ភ្នែក​ ​និង​បញ្ចេញ​ពណ៌​ត្រឹមត្រូវ​ ​ហើយ​កាន់​តែ​ពិសេស​គឺ​មិន​ឆ្លង​មេរោគ​ដូច​កុំព្យូទ័រ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Windows។

យ៉ាង​ណា​មិញ​ ​ភ្នាក់​ងារ​ស្រាវជ្រាវ​ប្រព័ន្ធ​សុវត្ថិភាព​បច្ចេកវិទ្យា​របស់​រុស្សី​បង្ហាញ​ថា​ ​មាន​ ​Malware​ ​មួយ​ប្រភេទ​ឈ្មោះ​ ​Xagent​ ​បាន​វាយ​លុក​ ​និង​លួច​បាន​ទិន្នន័យ​ ​(Back Up)​ ​នៃ​ ​iPhone​ ​ជា​ច្រើន​គ្រឿង​ ​ហើយ​ទន្ទឹម​នោះ​ ​KeRanger​ ​ដែល​ជា​ ​Ransomware​ ​និង​ ​Trojan​ ​បាន​វាយ​លុក​ចូល​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​កុំព្យូទ័រ​ ​Macs​ ។

ដោយ​ឡែក​ ​ដើម្បី​សុវត្ថិភាព​អ្នក​ប្រើប្រាស់​ ​Apple​ ​ក៏​បាន​ណែនាំ​ឲ្យ​ប្រើ​ ​Gatekeeper​ ​ដែល​ជា​កម្មវិធី​កំណត់​ឲ្យ​កុំព្យូទ័រ​ ​Macs​ ​អាច​ប្រើប្រាស់​តែ​កម្មវិធី​ដែល​មាន​វត្តមាន​នៅ​លើ​ ​App Store​ ​និង​ ​ប្រើ​ ​Xprotect​ ​ដើម្បី​វិភាគ​រក​តើ​ក្នុង​កម្មវិធី​នានា​ដែល​ចង់​ដំឡើង​មាន​ផ្ទុក​ ​Malware​ ​ឬ​មេរោគ៕

ចុចអានបន្ត ៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី