កុំគិតថាបោះបង់អ្វីមួយ បើអ្នកមិនទាន់ទស្សនាវីដេអូនេះពី Jack Ma
- 2017-06-05 03:31:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំគិតថាបោះបង់អ្វីមួយ បើអ្នកមិនទាន់ទស្សនាវីដេអូនេះពី Jack Ma
ចន្លោះមិនឃើញ
លោក Jack Ma ដែលត្រូវបានគេស្គាល់ជាប្រធានក្រុមហ៊ុន Alibaba និងសេដ្ឋីលំដាប់កំពូលមួយរូបក្នុងប្រទេសចិន ធ្លាប់ជួបរឿងជូរចត់ជាច្រើនកាលពីអតីតកាលមុនក្លាយជាសេដ្ឋីប្រាក់វាល់លាន។ វីដេអូមួយរបស់លោក ដែលទំព័រ Goalcast យកទៅបង្ហោះកាលពីសប្តាហ៍មុន មានអ្នកចុចទស្សនាជាង ១៧ លាននាក់ ដោយក្រោមចំណងជើងថា យើងមិនត្រូវបោះបង់អ្វីមួយចោលឡើយ។
ក្នុងអត្ថន័យសង្ខេបត្រួសៗ លោក Jack Ma បានរៀបរាប់ពីភាពបរាជ័យសឹងរាប់មិនអស់រួមមាន
-ដាក់ពាក្យធ្វើការ ៣០ ដង តែគេមិនទទួលទាំងអស់
-ខណៈ KFC មានវត្តមានក្នុងប្រទេសចិនដំបូង មនុស្ស ២៤ នាក់បានទៅដាក់ពាក្យរួមទាំងគាត់ ហើយមាន ២៣ នាក់គេទទួល នៅសល់គាត់ម្នាក់គត់ដែលគេបដិសេធ
-នៅពេលទៅដាក់ពាក្យធ្វើប៉ូលិស មាន ៤ នាក់គេទទួល ហើយក៏នៅសល់គាត់ម្នាក់ដែលគេបដិសេធ
-ការដាក់ពាក្យទៅសិក្សានៅសកលវិទ្យាល័យល្បីឈ្មោះ Harvard មាន ១០ ដងដែលគេមិនទទួលលោក
ជាចុងក្រោយលោកបានបន្តគិតថាមានមនុស្សមិនច្រើនទេ ដែលគេមិនទទួលលើសពី ៣០ ដង ក្នុងពិភពលោកនេះ ប៉ុន្តែអ្វីដែលសំខាន់គឺការមិនបោះបង់ចោលអ្វីមួយ ហើយត្រូវខិតខំប្រឹងប្រែង ដោយទោះបីជាយើងទទួលបានជោគជ័យឫបរាជ័យក៏ដោយ។
បន្តចុចអាន៖