អ្នក​ធ្លាប់​ជិះ​យន្តហោះ មាន​ដឹង​​យន្តហោះ​ហោះ​ល្បឿន​ប៉ុន្មាន​ គម/ម៉?

  • 2017-06-12 03:59:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​​​​​​សប្ដាហ៍​មុន​ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ​ថា​យន្តហោះ​ដឹក​អ្នក​ដំណើរ​ជា​មធ្យម​ហោះ​នៅ​រយៈ​កម្ពស់​ខ្ពស់​បំផុត​ត្រឹម​ ១៣ គីឡូម៉ែត្រ ឬ ទាប​ជាង​នេះ។ ថ្ងៃ​​នេះ​មក​ស្វែង​យល់​ពី​ល្បឿន​ហោះ​​របស់​យន្តហោះ​ដឹក​អ្នក​ដំណើរ​វិញ​ម្ដង។

​ចំពោះ​យន្តហោះ​ដឹក​អ្នក​ដំណើរ​រយៈ​ចម្ងាយ​ឆ្ងាយ​មាន​ល្បឿន​ហោះ​ហើរ​​ចន្លោះ​ពី​ ៨៧៨ – ៩២៦ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ បច្ចុប្បន្ន​ជើង​ហោះហើរ​ត្រង់​ដែល​មាន​រយៈ​ចម្ងាយ​ឆ្ងាយ​ និង យូរ​ជាង​គេ​គឺ​ ជើង​ហោះ​ហើរ​របស់​ Qatar ដែល​ហោះ​ពី​​ទីក្រុង​ Auckland ប្រទេស​នូវែលហ្សេឡង់ ទៅ​កាន់​​រដ្ឋធានី​ Doha នៃ​ប្រទេស​ Qatar។ ជើង​ហោះហើរ​របស់​គោលដៅ​ពីរ​នេះ​មាន​ចម្ងាយ​ ១៤ ៥៣៤ គីឡូម៉ែត្រ​ ដែល​ត្រូវ​ចំណាយ​ពេល​ហោះ​ហើរ​​ប្រមាណ​ ១៧ ម៉ោង ៤០ នាទី ហើយ​​ថ្លៃ​សំបុត្រ​ហោះ​ទៅ​មក​គឺ​ ២ ៤៨៦ ដុល្លារ៕

ចុចអាន៖

​​​​​​​ ​

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម