កម្មវិធីថ្មីប្រើបច្ចេកវិទ្យា AR ស្វែងរកស្នេហ៍ពិត [Android&iOS]
- 2017-06-26 02:29:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីថ្មីប្រើបច្ចេកវិទ្យា AR ស្វែងរកស្នេហ៍ពិត [Android&iOS]
ចន្លោះមិនឃើញ
កម្មវិធី FlirtAR ដែលបង្កើតឡើងដោយ Renan Godinho មិនទាន់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប៉ុន្តែកំពុងទទួលបានការចាប់អារម្មណ៍ពីមនុស្សជាច្រើន។
បុរសសញ្ជាតិប្រេស៊ីលប្រាប់ថា FlirtAR ប្រើបច្ចេកវិទ្យា AR ដើម្បីធ្វើការចាប់សម្គាល់មុខមនុស្ស (Facial Recognition) និងទីតាំងភូមិសាស្ត្ររបស់នរណាម្នាក់ ក្នុងគោលដៅចូលទៅបង្ហាញពីគណនីនៃ Profile របស់ម្នាក់នោះ ដើម្បីធ្វើការសន្ទនាជាលក្ខណៈសម្ងាត់។
ឧទាហរណ៍ថាអ្នកកំពុងដើរលើដងវិថីមួយ ចៃដន្យអ្នកបានជួបនរណាម្នាក់ដែលអ្នកលួចស្រលាញ់ឫចាប់ចិត្តភ្លាមៗ ម្ល៉ោះហើយអ្នកគ្រាន់តែដកស្មាតហ្វូនបើកកម្មវិធី FlirtAR រួចបង្វែរកាមេរ៉ាទៅចំមុខបុគ្គលម្នាក់នោះ ករណីបើគេបាន Register ប្រើកម្មវិធីនេះដែរ ប្រព័ន្ធស្វ័យប្រវត្តិរបស់ FlirtAR នឹងរត់ទៅបង្ហាញគណនីរបស់ម្នាក់នោះ ពីឈ្មោះ, អាយុ, ចំណង់ចំណូលចិត្តរបស់គេជាដើម។ បន្ទាប់មកមនុស្សដែលអ្នកចាប់អារម្មណ៍ គណនីរបស់គេនឹងទទួលបានសារជាដំណឹង ហើយបើពេញចិត្តរៀងគ្នា អ្នកទាំងពីរនឹងចាប់ផ្ដើមធ្វើការសន្ទនាជាលក្ខណៈបុគ្គល ជៀសវាងការមានអារម្មណ៍ថាអៀនមិនហ៊ាននិយាយជាមួយគេនៅខាងក្រៅ។
សរុបមកវាស្រដៀងទៅនឹងហ្គេម Pokemon Go ដែរ ទាមទារឱ្យអ្នកលេងត្រូវធ្វើការ Register គណនី ដែលភ្ជាប់តាមរយៈបណ្ដាញសង្គម ប៉ុន្តែសម្រាប់ FlirtAR មិនត្រឹមតែជួយរកស្នេហ៍ពិតឱ្យអ្នកនោះទេ វាក៏អាចបង្កើនមិត្តភាពថ្មីសម្រាប់អ្នកផងដែរ។ សម្រាប់ប្រព័ន្ធ iOS នឹងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ៣០ កញ្ញា ហើយ Android នៅថ្ងៃទី ៣០ តុលាខាងមុខ។
ចុចអានបន្ត