ប្រពន្ធ ឆៃ សារ៉ា ទៅគាំទ្រប្ដីទាំងជិតគ្រប់ខែឆ្លងទន្លេ
- 2017-06-26 03:17:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រពន្ធ ឆៃ សារ៉ា ទៅគាំទ្រប្ដីទាំងជិតគ្រប់ខែឆ្លងទន្លេ
ចន្លោះមិនឃើញ
ក្នុងនាមជាភរិយាដែលត្រូវតែនៅជាប់ជាមួយប្ដីជានិច្ច រួមសុខរួមទុក្ខជាមួយនឹងគ្នានោះ ប្រពន្ធកីឡាករ ឆៃ សារ៉ា ខំទៅជួយលើកទឹកចិត្តប្ដីដល់សង្វៀន CNC កាលពីថ្ងៃសៅរ៍ ទី២៤ ទាំងខ្លួនពពោះជិតគ្រប់ខែឆ្លងទន្លេ។
អ្នកស្រី ស៊ូ ពិសី បានឲ្យដឹងថា រាល់ការប្រកួតរបស់ប្ដីកន្លងមក តែងតែមកលើកទឹកចិត្ត និងគាំទ្រជានិច្ច មិនថាថ្ងៃផ្ដាច់ព្រ័ត្រនេះទេ។ បើទោះជាខ្លួនពពោះជិតគ្រប់ខែយ៉ាងនេះក្ដី តែប្រពន្ធអ្នកប្រដាល់មកពីខេត្តបាត់ដំបងរូបនេះ នៅតែខំព្យាយាមមកគាំទ្រប្ដីដល់សង្វៀនដដែល។
ពិសី បន្តឲ្យដឹងទៀតថា នៅពេលដែលខ្លួនមកដល់សង្វៀនដូចនេះ ជាការលើកទឹកមួយដល់ប្ដីអ្នកស្រី ធ្វើឲ្យប្ដីរឹតតែមានទឹកចិត្តនិងខំប្រឹងប្រែងប្រកួតថែមទៀត។ ទោះជាលទ្ធផលមិនល្អដូចការរំពឹងទុកក្ដី តែអ្នកស្រីមិនអាក់អន់ចិត្តអ្វីនោះទេ មានតែសប្បាយចិត្តទៅវិញ ព្រោះការប្រឹងរបស់ប្ដីកន្លងមកនេះល្អហើយទើបបានឈានដល់វគ្គផ្ដាច់ព្រ័ត្រដូចនេះ ហើយពិសេសទៀតនោះបានជួបប្រកួតជាមួយជើងខ្លាំងជួរមុខរបស់កម្ពុជានាពេលបច្ចុប្បន្ន។
អ្នកស្រី ស៊ូ ពិសី ជាភរិយារបស់កីឡាករប្រដាល់ ឆៃ សារ៉ា អ្នកទាំងពីររៀបការបាន៤ឆ្នាំមកហើយ ដោយបានកូន២នាក់និងកំពុងពពោះជិតគ្រប់ខែម្នាក់ទៀត នៅសល់តែប៉ុន្មានថ្ងៃទៀតដល់ពេលសម្រាលផងដែរ។ គូបញ្ជាក់ថា អ្នកប្រដាល់ល្បីឈ្មោះ ឃីម ឌីម៉ា ឈ្នះកីឡាករ ឆៃ សារ៉ា ដោយពិន្ទុនាជំនួបវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ទម្ងន់ ៦៣.៥កីឡូក្រាម របស់សង្វៀន CNC កាលពីថ្ងៃសៅរ៍នេះ៕