ល្អ​មើល! ព័រទុយហ្គាល់​​ត្រូវ​ជួប​ឈីលី នៅ​ Semi-Final ពាន Confederations Cup

  • 2017-06-26 01:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត​ពូល​ B ពាន Confederations Cup ក្រុម​ជម្រើស​ជាតិ​​អាល្លឺម៉ង់​និង​ឈីលី​បាន​ដឹក​ដៃ​គ្នា​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ក្រោយ​​មាន​ពិន្ទុ​លើ​គេ​ក្នុង​ពូល។

ការ​ប្រកួត​យប់​មិញ​​ក្រុម​ជើងឯក​ពិភពលោក​អាល្លឺម៉ង់​បាន​យក​ឈ្នះ​កាមេរ៉ូន ដោយ​លទ្ធផល​ ៣-១ ខណៈ​ ឈីលី​លេង​ស្មើ​ជាមួយ​ជើង​ខ្លាំង​តំណាង​ឲ្យ​តំបន់​អាស៊ី​អូស្ត្រាលី ១-១។ សរុប​ពិន្ទុ​ក្នុង​ពូល​នេះ​អាល្លឺម៉ង់​មាន​៧​ពិន្ទុ​នៅ​​លើ​គេ ​​ឈីលី​មាន​៥​ពិន្ទុ​នៅ​លេង​២​ ឯ​អូស្ត្រាលី​និង​កាមេរ៉ូន​ត្រូវ​ហាល​អាវ​។

ចំណែក​នៅ​ពូល​ A ម្សិលមិញ​ក៏​រក​ឃើញ​អ្នក​ដែល​ឡើង​ដែរ​គឺ​ព័រទុយហ្គាល់​លេង​១​និង​​ម៉ិកស៊ីក​​លេខ​​២។ តាម​រូបមន្ត Confederations Cup ​ត្រូវ​ប្រកួត​ខ្វែង​អ្នក​លេង​មួយ​ពូល​ A ត្រូវ​ប៉ះ​លេខ​ពីរ​ពូល B និង លេខ​១​ពូល​ B ត្រូវ​ប៉ះ​លេខ​ពីរ​ពូល A។ ដូច្នេះ​ព័រទុយហ្គាល់​​ត្រូវ​ត​ទល់​នឹង​​ឈីលី​នៅ​ថ្ងៃ​ពុធ​នេះ និង អាល្លឺម៉ង់ជួប​ម៉ិកស៊ីក​ថ្ងៃ​ព្រហស្បតិ៍៕​​​​​​​​​​​

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី