PSG ​ពិចារណា​យក Bale ​ប្រសិន​បើ Real ​ចង់​លក់​ចេញ​ទុក​កន្លែង​ឱ្យ Mbappe

  • 2017-06-26 01:33:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Paris Saint-Germain ​នឹង​ពិចារណា​ចំណាយ​ប្រាក់​ច្រើន ​ដើម្បី​ទិញ​យក Gareth Bale ​ពី​ក្រុម Real Madrid ​ប្រសិន​បើ​ក្លឹប​មួយ​នេះ​មាន​បំណង​ចង់​លក់​ចេញ​ដើម្បី​ទុក​កន្លែង​មួយ​ឱ្យ Kylian Mbappe។

ក្រុម​ម្ចាស់​ជើង​ឯក Champions league ​២​សម័យ​ជាប់​គ្នា ​មាន​បំណង​ចង់​បាន​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្រុម Monaco ​ដើម្បី​មក​ពង្រឹង​បន្ថែម​តំបន់​ប្រយុទ្ធ​របស់​ខ្លួន​សម្រាប់​រដូវ​កាល​ថ្មី។ យ៉ាងណាមិញ ​ដើម្បី​បាន Mbappe ​ពួកគេ​មិន​ត្រឹម​តែ​ចំណាយ​ប្រាក់​ច្រើន​នោះ​ទេ ពោល​គឺ​ត្រូវ​ធានា​ថា​វត្តមាន​របស់​កីឡាករ​បារាំង​មួយ​នេះ អាច​ជាប់​លេង​ជម្រើស​១១​នាក់​ដំបូង​ផង​ដែរ។

បើ​ដូច្នេះ​មែន ​ខ្សែ​ប្រយុទ្ធ​ទាំង​៣ BBC ​អាច​នឹង​មាន​ម្នាក់​ត្រូវ​ចាកចេញ​ពី Bernabeu ​ហើយ។ ដោយ​ម្នាក់​នោះ Bale ​មាន​ភាគរយ​នឹង​ចាកចេញ​ច្រើន​ជាង​គេ ​ដោយសារ​តែ​កីឡាករ​រូប​នេះ​មាន​របួស​ច្រើន​ចាប់​តាំង​ពី​ផ្លាស់​មក​លេង​នៅ Real Madrid ។ ខណៈ​ដែល Benzema ​និង Ronaldo ​វិញ ​ហាក់​ដូចជា​ពិបាក​ក្នុង​ការ​ចាកចេញ​ណាស់ ព្រោះ​ថា​លោក Zidane ​មិន​ចង់​ឱ្យ​២​នាក់​នេះ​ទៅ​ណា​នោះ​ទេ។

Kylian Mbappe

ដោយសារ​តែ​មើល​ឃើញ​ដូច្នេះ​ហើយ PSG ​ដែល​កំពុង​តែ​ខ្វះ​តំបន់​ប្រយុទ្ធ​ផង​នោះ ​នឹង​ព្យាយាម​ទាក់ទង Bale ​ឱ្យ​បាន​មុន​គេ ​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន។ ប្រសិន​ណា​បើ Real Madrid ​លក់​មែន ​នោះ​ពួកគេ​គឺ​ជា​ជម្រើស​ដំបូង​ហើយ​ដែល​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​វែល​ម្នាក់​នេះ៕

ចុចអានអត្ថបទបន្ដ៖

អាជ្ញាកណ្ដាល​ចេញ​មុខ​សុំទោស ​រឿង​មិន​ឱ្យ​គ្រាប់​បាល់​ចូល​ទី​ជិត១​ម៉ែត្រ​របស់ Barca

បើ​រឿង​នេះ​កើត​ឡើង Messi ​ប្រហែល​ជា​ក្លាយ​ជា​កីឡាករ Real Madrid ​បាត់​ហើយ

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម