ពិតមែនឫ ដែលថា Jun Ji Hyun កំពុងមានទម្ងន់កូនទី ២?

  • 2017-06-26 02:48:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ស្រី​ដ៏​ល្បី​ប្រចាំ​ប្រទេស​កូរ៉េ​ Jun Ji Hyun តួ​ស្រី​ក្នុង​រឿង​ "Legend Of The Blue Sea” ត្រូវ​បាន​លេច​ឮ​ព័ត៌មាន​ថា​ កំពុង​ពពោះ​កូន​ទី​ ២។

អ្នក​តំណាង​ ក្រុមហ៊ុន​ “Culture Depot” របស់​តារា​ស្រី​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ​រូប​នេះ​បាន​និយាយ​នៅថ្ងៃ​​ទី​ ២៦​ ខែ​មិថុនា​ នេះ​ថា​៖ "ថ្មីៗ​នេះ​ Jun Ji Hyun ក៏​បាន​ទទួល​ស្គាល់​ព័ត៌មាន​មួយ​នេះ​ នៅ​ឯ​មន្ទីរពេទ្យ​ដែរ”។

អ្នក​តំណាង​ដដែល​បាន​បង្ហើប​ថា៖ "នាង​ពពោះ​ រយៈ​ពេល​ជាង​ ១០​សប្ដាហ៍​ហើយ​ ហើយ​ពេល​នេះ​នាង​ក៏​កំពុង​ថ្នម​ខ្លួន​ខ្លាំង​ដែរ ព្រោះ​ជា​ដំណាក់កាល​ដំបូង"។ ពួកគេ​បន្ថែម​ថា៖ "វា​ជា​ដំណឹង​ល្អ​ ដូចនេះ​សូម​ជូនពរ​ដល់​នាង​ទាំង​អស់​គ្នា”។

គួរ​រំឭក​ផង​ដែរ​ថា​ តួ​ស្រី​ "Shim Cheong” រូប​នេះ​ បាន​រៀប​ការ​ជាមួយ​អ្នក​មាន​ស្ដុកស្ដម្ភម្នាក់​ ឈ្មោះ Choi Jun Hyuk ក្នុង​ឆ្នាំ​ ២០១២។ ក្រោយ​រៀប​ការ​បាន​ ៤​ឆ្នាំ​ គូស្នេហ៍​ ១​គូ​នេះ​ក៏​ទទួល​បាន​កូន​ប្រុស​ជា​ទី​ស្រលាញ់​ម្នាក់​កាល​ពី​ ខែ​កុម្ភៈ​ ឆ្នាំមុន​ ហើយ​ក៏​កំពុង​ត្រៀម​ខ្លួន​ស្វាគមន៍​កូន​ទី​ ២​នៅ​ឆ្នាំ​ក្រោយ​ដែរ៕

ចុចអាន៖

ប្រភព៖ Soompi   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី