សង្គ្រាម​ពាក្យ​សម្ដី​ចាប់​ផ្ដើម Hamilton ​ហៅ Vettel ​មក​ជួប​គ្នា​១​ស្មើ​ក្រៅ​ឡាន

  • 2017-06-26 03:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត​ប្រណាំង​ឡាន​ Formula1 ​នៅ Azerbaijan Grand Prix ​មាន​ការ​ប៉ះ​គ្នា​បន្តិចបន្តួច​រវាង​ជើង​​ខ្លាំង​អង់គ្លេស Lewis Hamilton ​និង​កីឡាករ​ Sebastian Vettel​ ​របស់​អាល្លឺម៉ង់។

Lewis Hamilton

រដូវ​កាល​នេះ Hamilton ​កំពុង​តែ​ធ្វើ​បាន​ល្អ ​បើ​ទោះ​ជា​រូបគេ​បើក​រដូវ​កាល​មិន​សូវ​ជា​ល្អ​ក៏​ដោយ។ យ៉ាងណាមិញ ​ឆ្លង​កាត់​ច្រើន​វគ្គ​មក​ កីឡាករ​អង់គ្លេសរូប​នេះ​កំពុង​ប្រណាំង​ប្រជែង​ពិន្ទុ​ជាមួយ Sebastian Vettel ​ដែល​បើក​ឱ្យ​ក្រុម Scuderia Ferrari ។ ​មិន​ត្រឹម​តែ​កំពុង​ប្រជែង​ពិន្ទុ​ទេ ពួកគេ​ក៏​មាន​ការ​ប៉ះ​ពាក្យ​សម្ដី​គ្នា​ជា​ញឹកញាប់​ផង​ដែរ ពោល​គឺ​សូម្បី​តែ​ការ​ប្រកួត​នៅ Azerbaijan Grand Prix ​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កីឡាករ​២​នាក់​នេះ​មិន​ត្រូវ​គ្នា​ដែរ។

Sebastian Vettel

ដោយ​ការ​ប៉ះ​គ្នា​នោះ​គឺ Vettel ​បាន​បើក​ពី​ក្រោយ​ឡាន​របស់ Hamilton ​ហើយ​បាន​បង្ហាញ​កាយវិការ​មិន​សមរម្យ​នោះ​ទេ ទើប​បាន​ជា​កីឡាករ​អង់គ្លេស​មាន​ការ​ខឹង ​មិន​សប្បាយ​ចិត្ត ​ហើយ​បាន​និយាយ​ថា​បើ​ចង់​មាន​បញ្ហា​គួរ ​មាន​នៅ​ក្រៅ​ឡាន​វិញ។ "ប្រសិន​បើ​គាត់​ចង់​បង្ហាញ​ថា​គាត់​ជា​កូន​ប្រុស ​ខ្ញុំ​គិត​ថា​យើង​គួរ​តែ​ចេញ​ពី​ឡាន ហើយ​មក​ជួប​មុខ​គ្នា​១​ទល់​១​តែ​ម្ដង​ទៅ​”។ សម្ដី​របស់​លោក Hamilton ។

ក្រោយ​ពី​មាន​ការ​ប៉ះ​គ្នា​នោះ​មក ​ខាង​អ្នក​រៀប​ចំ​កម្មវិធី​ក៏​បាន​មើល​វីដេអូ​ឡើង​វិញ ​ហើយ​មើល​ឃើញ​ថា Hamilton ​មិន​មាន​ធ្វើ​អ្វី​ខុស​ទេ ហើយ​ពួកគេ​ក៏​មិន​ចង់​ឱ្យ​មាន​បញ្ហា​វែង​ឆ្ងាយ​ដែរ ពោល​គឺ​កំពុង​តែ​សម្រួល​គ្នា ​ដើម្បី​បញ្ចប់​រឿង​តែ​ម្ដង៕

ចុចអានអត្ថបទបន្ដ៖

ចិន ​និង​សិង្ហបុរី ​កំពុង​ជួប​បញ្ហា ​មុន​ការ​រៀប​ចំ​ប្រកួត Formula1 ​ឆ្នាំ​ក្រោយ

​មើល​រូបភាព​ទាំង​នេះ បាន​ដឹង​ថា ឡើង​ភ្នំ​ឱរ៉ាល់​​លំបាក​យ៉ាង​ណា!

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ