អតិថិជន Cellcard ត្អូញ​​​​​រឿង​ប្រព័ន្ធ​ជាប់​​​គាំងហៅ​មិន​ចេញ

  • 2014-11-09 21:26:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជនប្រព័ន្ធ Cellcard​ ជា​ច្រើន​​នាក់​បាន​​​ត្អូញ​ត្អែរ​​​ ពី​ភាព​រអាក់​រអួល​ នៃ​ការ​ហៅ​​មិន​ចេញ​​ ​​ចាប់​តាំង​ពី​ម៉ោង ១២ ថ្ងៃត្រង់​ទី​៩ ខែ​វិច្ឆិកា​នេះ​ ដោយ​មិន​ដឹង​មូល​ហេតុ​។

 

ស្រ្តី​​​មួយ​រូប​លក់​បាយ​​នៅ​ផ្សារ​​អូឫស្សី​​បាន​ត្អូ​ញ​ថា​​ មិន​​ដឹង​ជា​មូល​ហេតុ​អ្វី​​ បាន​​ជា​ទូរសព្ទ​របស់​​អ្នក​ស្រី​ហៅ​​មិន​ចេញ​ទាល់​តែ​សោះ​។ ប៉ុន្តែ​មិន​បាន​​ប៉ុន្មាន​​ផង​បុរស​ម្នាក់​ទៀត​​ ដែល​អង្គុយ​ក្បែរ​នោះ​​បាន​​ក៏​និយាយ​​ថា លោក​ក៏​​មិន​អាច​ហៅ​​ចេញ​បាន​។

 

ត្រលប់​ទៅ​​បុរស​​ពីរ​នាក់​​ផេ្សង​ទៀត​ ដែល​​កំពុង​ហូប​ការ​ហ្វេ​បណ្តើរ​ និង​​ប្រើ​ប្រព័ន្ធ​ ​Cellcard  ដែរ​​នោះ​​ក៏​មិន​អាច​​បញ្ចូល​លុយ​បាន​​ដែរ​។ "កុំ​​ថា​ឡើង​ហៅ​ចេញ​សូម្បី​​តែ​ដាក់​លុយ​ក៏​មិន​បាន​​ផង​”។ បុរស​​ម្នាក់​ ក្នុង​ចំណោម​​​នោះ​បន្ថែម​។

 

​នៅ​លើ​បណ្តាញ​សង្គម Facebook ឯណោះ​វិញ​អតិថិជន​  អ្នក​ប្រើប្រព័ន្ធ​ Cellcardមិន​តិច​ទេ​ក៏​មាន​​ការ​រអ៊ូ​រទាំ​ពី​បញ្ហា​រអាក់​រអួល​ដែល​បាន​​កើត​ឡើង​​នេះ​៕

 

Sabay  នឹង​រាយ​ការណ៍​បន្ថែម​​..!

 

 

 

 
 

 

អត្ថបទ៖មៃ សុខលីម