ឆ្ងល់​អត់ ម៉េច​បាន​យន្តហោះ​មួយ​ចំនួន​មិន​អាច​ហោះ​បាន​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង!

  • 2017-06-26 06:37:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​អ្នក​​ធ្លាប់​ឆ្ងល់​អត់ ហេតុអ្វី​បាន​ជា​ជើង​យន្ត​ហោះ​ភាគ​ច្រើន​អាច​ចុះ​ចត ឬ​ហោះ​ហើរ​ចេញ​ពី​ព្រលាន​ពេល​ព្រឹក​ព្រលឹម និង​ពេល​យប់​ តែ​មិន​អាច​ហោះ​បាន​នៅ​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង? ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ពី​មួល​ហេតុ​ខាង​លើ​នេះ​ជូន​ប្រិយមិត្ត ទុក​ជា​ចំណេះដឹង​ទូទៅ។

លោក Lou McNally សាស្ត្រាចារ្យ​​ផ្នែក​ឧតុនិយម​នៅ​សាកលវិទ្យាល័យ Embry-Riddle Aeronautical សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​ថា នៅ​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង កម្ដៅ​​នៅ​ក្នុង​យន្តហោះ​​កើន​ឡើង វា​នឹង​ពង្រីក​ម៉ូលេគុល​នៅ​ខាងក្រោម​ស្លាប​នៃ​យន្តហោះ

​ប្រសិន​បើយន្តហោះ​ខ្នាត​តូច ពីឡុត (អ្នកបើកយន្តហោះ) ប្រាកដ​ជា​មាន​តម្រូវការ​គ្រប់​យ៉ាង ដូច​ជា​ត្រូវការ​កម្លាំង​ខ្យល់​រុញ​ពី​ស្លាប​ទៅ​មុខ​កាន់​តែ​ខ្លាំង ត្រូវ​ការ​រយៈ​ចម្ងាយ​ឆ្ងាយ​ក្នុង​ការ​រត់​នៃ​កង់​យន្តហោះ ត្រូវការ​ប្រវែង​ដី​ឆ្ងាយ​ដើម្បី​ចុះ​ចត ព្រម​ទាំង​ល្បឿន​លឿន​ផង​ដែរ​ដើម្បី​ហោះ​ឡើង ជាហេតុ​ធ្វើឲ្យ​សម្ពាធ​ខ្យល់​ក្ដៅ​ខ្លាំង ធ្វើ​ឲ្យ​យន្ត​ហោះ​ខ្នាត​តូច​មួយ​ចំនួន​ពិបាក​ហោះហើរ និង​ចុះ​ចត។

កាល​ពី​សប្តាហ៍​មុន នៅ​ទីក្រុង Phoenix សហរដ្ឋអាមេរិក​ មាន​យន្តហោះ​មួយ​ចំនួន​មិន​អាច​ហោះ​ចេញ​បាន ដោយសារ​អាកាសធាតុ​ក្ដៅ​ខ្លាំង​កើន​ដល់​ ១២០ អង្សារសេ(ដឺក្រេ)។

ជា​ធម្មតា យន្តហោះ​ដែល​​ហោះ​ចេញ​ពី​ព្រលាន និង​សំកាំង​លើ​អាកាស​បាន ដោយសារ​​លំនឹង​នៃ​តួ​យន្តហោះ ការ​វិល​នៃ​កង្ហារ​ផ្នែក​ខាង​ក្រោម ធ្វើ​ឲ្យ​​កម្លាំង​ខ្យល់​ធ្វើការ​ផ្លាស់​ប្ដូរ​គ្នា ដោយ​រុញ​ខ្យល់​ខាងក្រោម​ស្លាប​រុញ​ទៅ​ខាង​លើ។ សាស្ត្រាចារ្យបញ្ជាក់។

អ្នក​បើក​យន្តហោះ​ម្នាក់ លោក Patrick Smith បាន​និយាយ​ថា កម្ដៅ​ខ្ពស់ មាន​ន័យ​ថា​ យន្តហោះ​ហោះ​ឡើង​នៅ​អត្រា​ទាប​

លោក​បន្ថែម​ថា ដើម្បី​ចុះចត​យន្តហោះ​ត្រូវ​បង្កើន​កម្លាំង​រុញ​ខ្យល់ ឬ​ ថាមពល​ខ្យល់​ខ្លាំង​ដោយ​ស្លាប​ធំៗ​ទាំងពីរ​​។ យន្តហោះ​តូច​ដែល​បង្កើន​កម្លាំង​ខ្យល់​រុញ​តិច ដូចជា​ប្រភេទ CRJ regional jets របស់​ក្រុមហ៊ុន​ Bombardier ធ្លាប់​គាំង​ស្លាប​មិន​វិល​នៅ​ពេល​ក្ដៅ​ខ្លាំង ដែល​ស្ថិតនៅ​កម្រិត​សីតុណ្ហភាព​ ១១៨ អង្សារសេ(ដឺក្រេ)។

ដោយ​ឡែក​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ Dubai និង​ Gulf ដទៃ​ទៀត​ដែល​មាន​អាកាសធាតុ​ក្ដៅ​ ចំពោះ​ជើង​ហោះហើរ​មួយ​ចំនួន​ធំ​ តែង​មក​ដល់​នៅពេល​យប់​ ឬ​ព្រឹក​ព្រលឹម​ ដើម្បី​បញ្ចៀស​បញ្ហា​ទាំងនេះ​។

មួយ​វិញ​ទៀត ប្រសិនបើ​យន្តហោះ​ព្យាយាម​ចេញ​ហោះហើរ​ក្នុងកម្រិត​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​បែបនេះ​ វា​នឹង​ធ្វើ​អោយ​ល្បឿន​ចុះ​ថយ​ មិន​ហោះ​ឡើង​លើ​ទាន់ពេល​ និង​ត្រូវ​រលត់​។ ហើយ​ប្រសិនបើ​វា​ព្យាយាម​ចុះចត​ នៅ​ពេល​ខ្យល់​មាន​កម្រិត​តិច​ពេក​ និង​ក្ដៅ​ពេក​ ក៏​មិន​ល្អ​ដែរ​ ពីព្រោះ​វា​អាច​ធ្វើ​អោយ​ម៉ាស៊ីន​រលត់​ក្នុង​ពេល​ហោះហើរ​៕

អាន​បន្ត៖

ប្រភព៖ PopularMechanics   ប្រែសម្រួល​៖ ប៊ុន ធឿន