ដើម្បីថតវីដេអូស្ប៉តយន្តហោះហោះលើមេឃ តាមពិតវេទនាណាស់
- 2017-06-22 03:28:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើម្បីថតវីដេអូស្ប៉តយន្តហោះហោះលើមេឃ តាមពិតវេទនាណាស់
ចន្លោះមិនឃើញ
ការថតវីដេអូពាណិជ្ជកម្មនៅលើមេឃជាការងារមួយដែលអ្នកថតរូបអាជីពមានឱកាសស្ដួចស្ដើងណាស់ដើម្បីអាចចូលរួមក្នុងការថតនេះ។ វីដេអូក្រោយឆាករយៈពេល ១៤ នាទីមួយ មានបង្ហាញខ្លះៗពីដំណើរនៃការថតវីដេអូពាណិជ្ជកម្មលើមេឃរបស់ជើងហោះហើរមួយ។
ដើម្បីអាចថតវីដេអូបានទាមទារឲ្យមានក្រុមដែលមានជំនាញខាងថតរូប និង ពីឡុតដែលមានបទពិសោធន៍ខ្ពស់។ មិនតែប៉ុណ្ណោះតម្រូវឲ្យមានយន្តហោះពីរ ដោយយន្តហោះមួយជាតួឯកសម្រាប់ឲ្យគេថត និង យន្តហោះមួយទៀតសម្រាប់ផ្ទុកកាមេរ៉ា និង ក្រុមការងារផ្នែកថត។ យន្តហោះតួឯកដែលបង្ហាញក្នុងវីដេអូគឺយន្តហោះដឹកអ្នកដំណើរ 787 Dreamliner ចំណែកយន្តហោះដឹកក្រុមការងារថតរូបគឺយន្តហោះម៉ូដែល Learjet 25B។
នៅលើយន្តហោះ Learjet មានផ្ទុកនូវកាមេរ៉ាច្រើនប្រភេទ ដែលមានសុទ្ធសឹងមានតម្លៃថ្លៃ ដូចជាកាមេរ៉ា RED និង Alexa ជាដើម។ នៅលើស្លាបយន្តហោះថែមមានភ្ជាប់ដោយកាមេរ៉ាជាច្រើនទៀតផង។ អ្នកថតរូបត្រូវថតរូបសន្លឹក រួមទាំងវីដេអូក្នុងពេលតែមួយ ហើយថែមទំនាក់ទំនងជាមួយនឹងពីឡុតនៃយន្តហោះរបស់ខ្លួនឲ្យរក្សាទីតាំងឲ្យនៅក្បែរៗយន្តហោះ Dreamliner។ Learjet អាចហោះក្បែរ Dreamliner បំផុតក្នុងចម្ងាយចន្លោះ ៧ – ១៥ ម៉ែត្រ។
ចង់ដឹងច្បាស់ពីដំណើរការទស្សនាវីដេអូពេញខាងក្រោម៖
ចុចអាន៖