ចាន់ វឌ្ឍនាកា​ តាំង​ចិត្ត​​រក​គ្រាប់​បាល់​ឲ្យ​​​បាន​ ពេល​​ជួប​​វៀតណាម

  • 2017-06-26 07:05:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កិច្ច​សម្ភាសន៍​មុន​ជួប​វៀតណាម​ កីឡាករ​ឆ្នើម ចាន់ វឌ្ឍនាកា​ បាន​បង្ហាញ​​ឆន្ទៈ​របស់​ខ្លួនថា នឹង​រក​គ្រាប់​បាល់​ឲ្យ​បាន ទោះ​បី​ជា​ក្រុម​គេ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។ នេះ​បើ​តាម​ Football Tribe Asia។

កម្ពុជា​ នឹង​ត្រូវ​ស្វាគមន៍​ក្រុម​ជម្រើស​ជាតិ​វៀតណាម​នៅ​ថ្ងៃ​ទី ៥ ខែ កញ្ញា ឆ្នាំ ២០១៧​ នៅ​ពហុកីឡដ្ឋាន​ជាតិ សម្រាប់​ការ​​ប្រកួត​ទី​៣ ក្នុង​ពូល​ C នៃ​ពាន  AFC Asian Cup 2019។ វឌ្ឍនាកា ដែល​បាន​ជួយ​កម្ពុជា​ឈ្នះ​អាហ្វហ្គានីស្ថាន​​ ​កាល​ពី​ពាក់​កណ្ដាល​ខែ មិថុនា​នេះ​​បាន​និយាយ​ថា៖ "ខ្ញុំ​គឺ​ជា​អ្នក​គាំទ្រ​របស់​កីឡាករ Le Cong Ving។ វៀតណាម​គឺជា​ក្រុម​ខ្លាំងមួយ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ចង់​រក​គ្រាប់​ ពេល​ជួប​ពួក​គេ។ ពួក​យើង​មាន​កំពុង​មាន​ទិសដៅ​យក​៣​ពិន្ទុ​ឲ្យ​បាន​ពី​ការ​ប្រកួត​នេះ"។

ត្បិត​តែ​ការ​ប្រកួត​នេះ​នៅ​វែង​ឆ្វាយ​បន្តិច តែ​កន្លង​ទៅ​លោក  Leonardo Vitorino គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ក៏​ធ្លាប់​បាន​និយាយ​ដែរ​ថា ចំណុច​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លាំង​លើ​ក្រុម​វៀតណាម​គឺ​ខ្សែ​បម្រើ​កណ្ដាល​ទាំង​ពីរ​រូប​​​​របស់​គេ៕

ចុចអាន៖

ប្រភព៖ facebook   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម