Leonardo ​​៖​ ខ្ញុំ​កាន់ការងារ​ច្រើន ​តែ​​មិន​ហត់​ទេ សម្រាប់​បាល់ទាត់កម្ពុជា

  • 2017-06-26 07:07:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Leonardo Vitorino គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​និង​ជា​គ្រូ​បង្វឹក​​បង្វឹក​ក្រុម​ U22 កម្ពុជា បង្ហាញ​ពី​ទឹក​ចិត្ត​ថា លោក​មិន​មាន​ការ​នឿយហត់​ទេ ទោះ​បី​ឲ្យ​លោក​កាន់​​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ច្រើន​កម្រិត​ក៏ដោយ។

​​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​មាន​តួនាទី​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ឈុត​ធំ និង​ជា​គ្រូ​បង្វឹក​​ក្រុម ​​Cambodia All Star ប៉ុន្តែ​លោក​ថា មិន​មាន​ការ​នឿយហត់​នោះ​ទេ ពី​ព្រោះ​ជា​ចំណង់​ចំណូល​ចិត្ត​ស្រលាញ់​បាល់ទាត់ និង​ចង់​ជួយ​កម្ពុជា​ផង​នោះ។ ​​ទឹក​ចិត្ត​របស់​លោក​មក​កម្ពុជា​​ក្នុង​ទិស​ដៅ​យូរអង្វែង​ ពិសេស​គឺ​បណ្ដុះ​ធនធាន​សម្រាប់​​ត្រៀម​ឆ្នាំ​២០២៣ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម។

​លោក​បន្ថែម​ថា ទោះ​បី​ត្រូវ​ធ្វើ​ការ​ងារ​ច្រើន ​ប៉ុន្តែ​លោក​សប្បាយ​ចិត្ត​​ និង​មិន​មាន​​​អារម្មណ៍​ធុញទ្រាន់​ជា​មួយ​ការងារ​ទាំង​ជា​គ្រូ​បង្វឹក​បាល់ទាត់​​នេះ​​ឡើយ។ ​ក្រុម​ U22 កម្ពុជា បាន​ហោះ​ទៅ​ទឹក​ដី​​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ម៉ោង ១១:៣០ នាទី​ថ្ងៃ​ត្រង់​មុន​នេះ៕

សកម្មភាព​ក្រុម U22 កម្ពុជា​​ធ្វើ​ដំណើរ​ទៅ​មីយ៉ាន់ម៉ា​៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី