វិសាល ​ប្រាប់​ឈ្មោះ​កីឡាករ​៣​រូប​​​លេង​យល់​ចិត្ត​គ្នា​ជា​មួយ​ខ្លួន​​បំផុត

  • 2017-06-26 02:36:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ​កណ្ដាល​​របស់​ក្រុម​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​កម្ពុជា សឿយ វិសាល ប្រាប់​ឈ្មោះ​​កីឡាករ​បី​រូប​ដែល​រូប​គេ​​យល់​ថា អាច​លេង​​​យល់​ចិត្ត​គ្នា​​ជា​មួយ​ខ្លួន​បំផុត​នៅ​លើ​ទីលាន​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។

សឿយ វិសាល (លេខ ៥​)

​សឿយ វិសាល ជា​បេក្ខភាព​មួយ​រូប​ក្នុង​ចំណោម​​កីឡាករ​ទាំង ២៣ នាក់​ដែល​ត្រូវ​បាន​លោក Leonardo Vitorino ​ជា​គ្រូ​បង្វឹក​កោះ​ហៅ​ឲ្យ​ចូល​ក្នុង​ក្រុម​ជម្រើស​ជាតិ U22 ​​ទៅ​ចូល​រួម​ប្រកួត​ពាន​រង្វាន់ KBZ Bank Cup ​2017 នៅ​ប្រទេស​មីយ៉ាន់ម៉ា​​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៨ ខែ​មិថុនា ដល់​ថ្ងៃ​ទី២ ខែ​កក្កដា ឆ្នាំ​២០១៧។

​កីឡាករ​​បី​រូប​ដែល​ វិសាល​ គិត​ថា អាច​លេង​យល់​ចិត្ត​គ្នា​​ជា​មួយ​ខ្លួន​បំផុត​នោះ​គឺ​​​​ ហុង ផេង របស់​បឹង​កេត ណុប តុលា របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ រស់ គង់​សម្រេច របស់​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង។ ​​ហុង ផេង ជា​កីឡាករ​ម្នាក់​​អាច​មាន​សមត្ថភាព​រារាំង​​ដៃគូ​មិន​ឲ្យ​​ទៅ​មុខ​​លឿន ​ហើយ​ថែម​ទាំង​មាន​កម្លាំង​ខ្លាំង​​ មាន​ល្បឿន​លឿន​ទៀត​ផង។

​ចំណែក ណុប តុលា និង​ រស់ គង់​សម្រេច ជា​កីឡាករ​ល្អ​ដែល​ វិសាល គិត​ថា អាច​លេង​យល់​ចិត្ត​គ្នា​ជា​​មួយ​ខ្លួន​​ខ្លាំង​ ពី​​ព្រោះ​ពួក​គេ​ហាត់​រៀន​នៅ​ក្នុង​ក្លឹប​តែ​មួយ ព្រម​ទាំង​មាន​ការ​រស់​នៅ​ជា​មួយ​គ្នា​ច្រើន។ ​​សឿយ វិសាល ជា​ខ្សែ​ការពារ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​​តែង​ត្រូវ​បាន​លោក Leo ដាក់​ឲ្យ​លេង​ពេញ​ ៩០​នាទី​មិន​ថា ការ​ប្រកួត​​យក​ឈ្នះ អាហ្វហ្គានីស្ថាន ១-០ និង​​ចាញ់ ឥណ្ឌូណេស៊ី ២-០​ជា​ដើម៕ ​​​

ហុង ផេង (លេខ ២៥)
ណុប តុលា (លេខ ១៣ )​
រស់ គង់​សម្រេច (លេខ ២)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម