អីយ៉ាស់! ពូ ឈីវ ​ប្រធានអ្នក​​គាំទ្រ​កីឡា ចេញ​ចម្រៀង​លើក​ទី១​ ឡើង​ស៊ី​អារម្មណ៍

  • 2017-06-26 08:40:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ថ្មី​មាន​ចំណង​ជើង​ថា "លាក់អារម្មណ៍" ដែល​ទើប​តែ​ចេញ​ក្នុង​ពេល​ថ្មីៗ គឺ​ជា​ចម្រៀង​ដំបូង​បង្អស់​របស់​ ពូ ឈីវ ​ប្រធាន​ក្រុម​​គាំទ្រ​កីឡា​បាល់​ទាត់​នៅ​កម្ពុជា។

ពូ ឈីវ​ ខ្សឹប​ប្រាប់​ Sabay មុន​នេះ​បន្តិច​ថា​មូលហេតុ​ដែល​ជំរុញ​ឲ្យ​លោក​ចេញ​ចម្រៀង​ថ្មី​នេះ​មាន​៤​ធំៗ​គឺ៖​​​​

ទី១៖ ​ជា​ក្ដី​ស្រមៃ​យូរ​ហើយ​ ដែល​ខ្លួន​ចង់​ក្លាយ​ជា​អ្នក​ចម្រៀង ទោះ​ច្រៀង​មិន​សូវ​ពីរោះ​ក្ដី​​ ​ ទី២៖ ចង់​បង្ហាញ​អារម្មណ៍​ស្នេហា​មួយ ដែល​លាក់​យូរ​មក​ហើយ តែ​សុំ​បង្ហាញ​ចំៗ។ ទី៣៖ ចង់​បង្កើន​ប្រជាប្រិយ​ភាព បន្ទាប់​ពី​មាន​ប្រជាប្រិយ​ភាព​ពី​ការ​គាំទ្រ​កីឡា និង​ការងារ​បរិស្ថាន ទី៤៖ ចង់​ចូល​រួម​ជា​ផ្នែក​មួយ​ក្នុង​ការ​គាំទ្រ​បទ​តែង​និពន្ធ​ថ្មី និង​មិន​ចម្លង​ពី​គេ។

ចង់​ដឹង​បង​ដំបូង​របស់ ពូ ឈីវ​ មាន​រសជាតិ​បែប​ណា? តោះ​ស្ដាប់​ទាំង​អស់​គ្នា!!!

អត្ថបទ៖ សុខណា