Messenger​ ​ថែម​មុខងារ​ថ្មី​ ​លេង​កាន់​តែ​សប្បាយ

  • 2017-06-27 02:03:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook​ ​បាន​ធ្វើ​ការ​បន្ថែម​នូវ​មុខងារ​ពិសេស​ៗ​ជា​ច្រើន​នៅ​លើ​ ​Messenger​ ​ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​កាន់​តែ​រីករាយ​ជា​មួយ​នឹង​បច្ចេកវិទ្យា​ដែល​មិន​ចេះ​រីងស្ងួត​នៃ​បណ្ដាញ​សង្គម​នេះ។

មុខងារ​ថ្មី​ទាំង​នោះ​គឺ​ជា​ការ​បន្ថែម​ ​effects​ ​នៅ​លើ​វីដេអូ​ពេល​សន្ទនា​ ​ដែល​មាន​ដូច​ជា​ ​រូប​បេះ​ដូង​ ​ញញឹម​ ​ភ្ញាក់ផ្អើល​ ​កម្សត់​ ​និង​ខឹង​ ​ហើយ​ការ​មាន​ ​Filter​ ​ពណ៌​ប្លែក​ៗ​ ​និង​ក្រាហ្វិក​មាន​ចលនា​ ​(Animation)​ ​ដ៏​ទាក់ទាញ​ជា​ច្រើន។

សម្រាប់​ក្រាហ្វិក​មាន​ចលនា​ ​(Animation)​ ​ប្រភេទ​បេះដូង​ធ្លាក់​ដូច​តំណក់​ទឹក​ភ្លៀង​ ​គឺ​ប្រិយមិត្ត​នឹង​កាន់​តែ​ចាប់​ចិត្ត​ដោយ​អាច​វាយ​ឲ្យ​បេះដូង​ទាំង​នោះ​ហោះ​រសាត់​ពេញ​ផ្ទៃ​អេក្រង់​បាន​ ​ដោយ​ការ​បញ្ជា​ដោយ​កាយវិការ​ ​(បញ្ជា​បាន​សម្រាប់​អ្នក​ផ្ញើ)៕

ចុចអានបន្ត ៖

ប្រភព៖ PhoneArena | GSMarena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម