មង្គលការលើកទី២ របស់​ Ady An អស្ចារ្យ​ណាស់ ចូលរួមសុទ្ធតែកំពូលតារា

  • 2017-06-27 02:27:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រារព្ធ​ពិធី​មង្គលការ​លើក​ទី​១​នៅ​កោះហាវ៉ៃ​ កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ តារា​សម្ដែង​តៃវ៉ាន់​ Ady An និង​ស្វាមី​ដែល​ជា​អ្នក​ជំនួញ​ជនជាតិ​ចិន​ Chen Ronglian បាន​រៀបចំ​ពិធី​នេះ​ជា​លើក​ទី​២​ ក្នុង​ទី​ក្រុង​តៃប៉ិ​ ម្ដងទៀត។

កាល​ពី​ថ្ងៃ​សុក្រ ទី​២៣​ ខែ​មិថុនា​ សប្ដាហ៍​មុន​ គូស្នេហ៍​តារា​ស្រី​ Ady An បាន​រៀបចំ​ពិធី​មង្គល​ការ​ម្ដង​ទៀត​ នៅ​ទីក្រុង​តៃប៉ិ​ ដោយ​មាន​ការ​ចូលរួម​ពី​សាច់ញាតិ​ និង​មិត្ត​ជិតស្និទ្ធ​ប្រមាណ​ ៤០០​នាក់ ក្នុង​នោះ​មាន៖ Barbie Hsu, Wang Xiaofei, Ariel Lin, Mike He, David Tao និង​ភរិយា, Richie Ren, Shin, Ming Dao, Jaycee Chan,Michelle Chen ជាពិសេសក៏មាន​ការចូលរួមពី​ តារា​កូរ៉េ​ Ahn Jae Hyun ផងដែរ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ ភ្ញៀវកិត្តិយស​ដែល​ចូលរួម​ទាំងអស់​ ត្រូវ​តម្រូវ​ឲ្យ​ស្លៀក​ឈុត​ពណ៌​ក្រហម ស​ ខ្មៅ​ដូចៗគ្នា ដែល​ធ្វើ​ឲ្យ​កាន់​តែ​អស្ចារ្យ ហើយពិធី​ប្រព្រឹត្តិ​ទៅ​ពោរពេញ​ទៅដោយភាពរីករាយ​ និង​អធិកអធម​បំផុត៕

ចុចអាន៖

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី