គ្រាន់​តែ​ក្នុង​ខែ​នេះ រដ្ឋាភិបាលប្រកាសជ្រើសរើស​មន្ត្រី​រាជការ​ជាង ១០០០​នាក់​

  • 2017-06-27 04:06:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ខែ​មិថុនា​ ឆ្នាំ ២០១៧​នេះ រដ្ឋាភិបាល​ប្រកាស​ជ្រើសរើស​មន្ត្រី​រាជការ​រហូត​ជាង ១០០០​នាក់​ហើយ ដើម្បី​ចូល​បម្រើ​ការងារ​ក្នុង​ក្រសួង​នានា​។ នេះ​គឺ​ជា​ឱកាស​ដ៏​ទូលំទូលាយ ចំពោះ​និស្សិត សាធារណជន​ទាំង​ឡាយ ដែល​មាន​បំណង​ចង់​ក្លាយ​ជា​មន្ត្រី​រាជការ​។ ខាង​ក្រោម​នេះ​ជា​ការ​ប្រកាស​ជ្រើស​រើស​មន្ត្រី​រាជការ​ ៣​ក្រសួង​ផ្សេងៗ​គ្នា នៅ​ក្នុង​ខែ​នេះ​៖​​

១.ទីស្ដីការ​គណៈរដ្ឋមន្ត្រី

​ នៅ​ក្នុង​ឆ្នាំ ២០១៧​នេះ​ ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី បាន​ធ្វើ​ការ​ប្រកាស​ជ្រើស​រើស​មន្ត្រី​​ទាំង​ពីរ​ភេទ​ ​ដើម្បី​ចូល​បម្រើ​ការងារ​ក្នុង​​ក្រប​ខណ្ឌ​ថ្មី "ក" ​ចំនួន​២០​រូប​។ 

២.​ក្រសួង​អប់រំ

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ជ្រើស​រើស​គ្រូ​បង្រៀន​កម្រិត​មធ្យម ១០០០​នាក់ តាម​រយៈ​ការ​ប្រឡង​ប្រជែង ដើម្បី​បណ្ដុះ​បណ្ដាល​តាម​ប្រព័ន្ធ​ពន្លឿន​ឆ្ពោះ​ទៅ​រក​កម្រិត​ឧត្ដម ឬ​បរិញ្ញាបត្រ​។ បន្ទាប់​ពី​ប្រកាស​ជ្រើស​រើស​គ្រូ​បង្រៀន​កម្រិត​មធ្យម​ ឥឡូវ​នេះ​ក្រសួង​បាន​ប្រកាស​ជ្រើស​រើស​គ្រូ​បង្រៀន​កម្រិត​ឧត្ដម​ចំនួន ១០០​នាក់​ទៀត​ ដើម្បី​បង្រៀន​នៅ​តាម​គ្រឹះស្ថាន​ឧត្ដម​សិក្សា​សាធារណៈ​នានា​។

៣. ក្រសួង​បរិស្ថាន

​ក្រសួង​បាន​ប្រកាស​ជ្រើស​រើស​មន្ត្រី​រាជការ​ថ្មី​ ឱ្យ​ចូល​បម្រើ​ការងារ ចំនួន ៤៦​កន្លែង សម្រាប់​ឆ្នាំ​ ២០១៧​ នេះ​។

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម