ប្រិយមិត្ត អាច​លាន់​មាត់​ បើ​​ឃើញ​ផ្កាថ្ម រាប់​ម៉ឺន​ប្រភេទស្អាតបំផុត នៅ​ខេត្ត​កំពត

  • 2017-06-27 05:04:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មើល​មួយ​ភ្លែត​ស្មាន​តែ​នៅ​បរទេស ប៉ុន្តែ​ទេសភាព​ដ៏​ស្រស់​បំព្រង​នេះ គឺ​ស្ថិត​ក្នុង​ខេត្ត​កំពត ហើយ​ទីតាំង​នោះ​ឈ្មោះ​ថា តំបន់ ថ្មការាំង ដែល​មាន​ផ្កាថ្ម​​ដុះ​រាប់​លាន បង្កើត​ឱ្យ​ក្លាយ​ជា​ទស្សនីយភាព​ដ៏​អស្ចារ្យ​​បំផុត​។

បើ​តាម KDARD LA TENTE បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​រដូវ​នេះ​ទឹក​សមុទ្រ​​នាជ​ពេល​ព្រឹក ដូច្នេះ​​អ្នក​ទៅ​លេង​កម្សាន្ត​ អាច​មើល​ឃើញ​ផ្កា​ថ្ម​ស្អាតៗ​ជា​ច្រើន​ប្រភេទ​ និង​មាន​ច្រើន​ពណ៌​ប្លែក​ៗ​ពី​គ្នា​ទៀត​ផង​។

តាម​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ជា​ធម្មតា​តំបន់​ថ្ម​ការាំង​នេះ​ មាន​ជម្រៅ​ទឹក​ប្រមាណ​ ២ម៉ែត្រ។ ហេតុនេះ​ហើយ​ទើប​មិន​បង្ក​ជា​ផល​លំបាក​ដល់​ដំណើរ​កម្សាន្ត​នោះ​ទេ ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ដើរ​កាត់​ឆ្នេរ​សមុទ្រ​ក្តាត ដែលមានចម្ងាយ៥០០ម៉ែត្រពីក្តាតឡាតង់។

នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ប្រិយមិត្ត​ អាច​រើស​យក​ប្រភេទ​លៀស​សមុទ្រ​ ១​ចំនួន​មក​ចម្អិន​ម្ហូប​ដោយ​ខ្លួន​ឯង​​យ៉ាង​ឆ្ងាញ់​ទៀត​ផង​។ ប្រសិន​បើ​ចង់​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ ក្នុង​រដូវ​នេះ​គឺ​ពិត​ជា​ល្អ​បំផុត ព្រោះ​អាកាស​ធាតុ​អំណោយ​ផល បូក​ផ្សំ​ជា​មួយ​នឹង​សមុទ្រ​ដែល​នាជ​ ងាយ​ស្រួល​ក្នុង​ការ​ទស្សនា និង​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​កម្រ​នេះ​។

តំបន់​ថ្ម ការាំង មាន​ទីតាំង ស្ថិតនៅភូមិក្តាត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត៕​

ទស្សនាផ្កាថ្មស្អាតៗ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ ហ្វេសប៊ុក