គ្រូ​ U-21 អាល្លឺម៉ង់៖ ប៉ះ​អង់គ្លេស​មិន​បាច់​ហាត់​ប៉េណាល់ទី​អ្វី​ទេ​​​ នាំ​តែ​ខាត​ពេល

  • 2017-06-27 07:15:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​យុវជន​ក្រោម​អាយុ​២១​ឆ្នាំ ២០១៧​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ហើយ។ U-21 អាល្លឺម៉ង់ នឹង​ត្រូវ​តទល់ U-21 អង់គ្លេស​នៅ​យប់​នេះ​ម៉ោង​១១:០០។

Stefan Kuntz

U-21 អង់គ្លេស​បាន​ហ្វឹកហាត់​​ទាត់​ប៉េណាល់ទី​អស់​រយៈ​ពេល​១​ខែ បន្ទាប់​ពី​ជួបជុំ​គ្នា​កាល​ពី​ថ្ងៃ​ទី ២៩ ខែ ឧសភា ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​ធំ​លោក Aidy Boothroyd មុន​ចូល​លេង Euro 2017  U-21។ ប៉ុន្តែ​លោក Stefan Kuntz ដែល​ជា​គ្រូ​របស់ U-21 អាល្លឺម៉ង់ ថា ក្រុម​លោក​មិន​បាត់​ហាត់​ប៉េណាល់ទី​អ្វី​នោះ​ទេ ពេល​ប៉ះ​អង់គ្លេស​នៅ​ថ្ងៃ​អង្គារ​ នា​ទីក្រុង  Tychy ព្រោះ​នាំ​តែ​​ចំណាយ​ពេល​អត់​ប្រយោជន៍។

ការ​និយាយ​បែប​នេះ​របស់​ Stefan ដោយ​សារ​ លោក​សំអាង​កាល​ពី​អតីត​កាល​ ក្រុម​ឈុត​ធំ​អាល្លឺម៉ង់​ធ្លាប់​ទម្លាប់​អង់គ្លេស​ដល់​ទៅ​២​ដង​ក្នុង​កម្មវិធី​ប្រកួត​ធំ​ៗ។ យ៉ាងណា ​លោក Aidy Boothroyd គ្រូ U-21 អង់គ្លេស​បាន​បញ្ចេញ​មតិ​ផ្ទុយ​ថា៖ "ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​​ អាល្លឺម៉ង់​មិន​បាច់​ហាត់​ប៉េណាល់ទី​ក៏​បាន​ ប៉ុន្តែ​ពួក​យើង​ត្រូវ​តែ​ហាត់។ ខ្ញុំ​យល់​ស្រប​ វា​ពិត​ជា​ពិបាក​ស្រោចស្រង់​ស្ថានភាព​បែប​នេះ​នៅ​ចុង​បញ្ចប់។ ប៉ុន្តែ​ពួក​យើង​បាន​ត្រៀម​ខ្លួន​រួច​ហើយ តាំង​ពី​ខែ ឧសភា។

Aidy Boothroyd

ចាំ​មើល​អាល្លឺម៉ង់​ឬ​អង់គ្លេស ដែល​ត្រូវ​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ទៅ​ជួប​អេស្ប៉ាញ​ឬ​អ៊ីតាលី​ដែល​​ប៉ះ​គ្នា​នៅ​ថ្ងៃ​ស្អែក​ម៉ោង​២​យប់៕​​​​​

U-21 អង់គ្លេស

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី