​ល្ងាច​នេះ U22 កម្ពុជា អាច​ទប់​ U22 មីយ៉ាន់ម៉ា​ជាប់​អត់​បើ... ?

  • 2017-06-27 23:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​​យុវជន​ក្រោម​អាយុ ២២ ឆ្នាំ​កម្ពុជា នឹង​ជួប​ម្ចាស់​ផ្ទះ​ក្រុម​យុវជន​ក្រោម​អាយុ ២២​ឆ្នាំ​មីយ៉ាន់ម៉ា នា​វេលា​ម៉ោង ៦​ល្ងាច​នេះ​នៅ​ទីលាន Thuwunna Stadium ​ប្រទេស​មីយ៉ាន់ម៉ា​ នៃ​ការ​ប្រកួត​លើក​ទី​១​ពាន​រង្វាន់ KBZ Bank Cup ​2017។ ​ចាំ​អ៊ុត​មើល​ទាំង​អស់​គ្នា​ថា តើ​ U22 កម្ពុជា​អាច​ទប់​ម្ចាស់​ផ្ទះ​ជាប់​អត់​បើ​ U22 ​មីយ៉ាន់ម៉ា​ជា​ក្រុម​ខ្លាំង​ជាង​គេ​ក្នុង​ចំណោម​ក្រុម​ពីរ​ផ្សេង​ទៀត?

ដី​លោក Leonardo Vitorino

​បើ​​តាម​សម្ដី​លោក Leonardo Vitorino គ្រូ​បង្វឹក​ក្រុម​ U22 ​កម្ពុជា​បញ្ជាក់​យ៉ាង​ច្បាស់​ថា U22 ​មីយ៉ាន់ម៉ា ជា​​ក្រុម​ខ្លាំង​ជាង​គេ​ក្នុង​ចំណោម​ក្រុម​ពីរ​ផ្សេង​ទៀត។ ​កត្តា​ដែល​លោក​គិត​ថា មីយ៉ាន់ម៉ា​ខ្លាំង​ពី​ព្រោះ​កីឡាករ​របស់​ក្រុម​នេះ​​បាន​រស់​នៅ​ជា​មួយ​គ្នា​​រហូត​ដល់​ទៅ​ ៦​​ឆ្នាំ​​ ហើយ​ពួក​គេ​ហាត់​រៀន​ និង​សម្រាក​ជា​មួយ​គ្នា​ ដែល​ជា​កត្តា​ធ្វើ​​ការ​លេង​មាន​ភាព​យល់​ចិត្ត​គ្នា​ខ្លាំង។

លោក​បន្ថែម​ថា​ កម្មវិធី​ប្រកួត​ពាន​រង្វាន់​នេះ​លោក នឹង​​ដាក់​កីឡាករ​ទាំង​អស់​ឲ្យ​បាន​លេង​ដូច​ៗ​​គ្នា ដើម្បី​មើល​សមត្ថភាព​កីឡាករ​។ គោម​បំណង​ធ្វើ​ដូច្នេះ​គឺ​​​ត្រៀម​ខ្លួន​ជ្រើស​រើស​ចូល​ហ្វឹកហាត់​ត្រៀម​ស៊ីហ្គេម​​ឆ្នាំ​នេះ និង​ត្រៀម​ពាន2018 AFC U-23 Championship qualification ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នា​ខែ​កក្កដា ឆ្នាំ​២០១៧ ​នេះ​ជា​ដើម។

​​​កម្មវិធី​ប្រកួត​ U22 កម្ពុជា​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៧ ប៉ះ​ក្រុម​ U22 ​មីយ៉ាន់ម៉ា ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ប៉ះ​ក្រុម​ U22 ជប៉ុន​ (សាកលវិទ្យាល័យ) ​ថ្ងៃ​ទី​​២ ខែ​កក្កដា ប៉ះ​ U22 ហុង​កុង៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​