ពូកែមែន! ជាតារាល្បីហើយ តារាថៃទាំង៧រូបនេះឆ្លៀតរកស៊ីទៀត
- 2017-06-27 23:37:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូកែមែន! ជាតារាល្បីហើយ តារាថៃទាំង៧រូបនេះឆ្លៀតរកស៊ីទៀត
ចន្លោះមិនឃើញ
ក្រៅពីអាជីពជាអ្នកសិល្បៈ តារាប្រុសស្រីជាច្រើនតែងក្ដាប់ឱកាសដ៏មានតម្លៃចាប់យកមុខរបរផ្សេងៗទៀត ទៅតាមចំណង់ចំណូលចិត្ត និងជំនាញរបស់ពួកគេ មិនថាតារាប៉ែកអឺរ៉ុប ឫអាស៊ីឡើយ។ ឧទាហរណ៍ ជាក់ស្ដែងដូចជាកំពូលតារាល្បីថៃ ៨នាក់ខាងក្រោមនេះ ក្រៅពីការងារវិស័យសិល្បៈហើយ ពួកគេក៏នៅឆ្លៀតរកចំណូលបន្ថែមពីលើនោះដែរ៕
តារាទាំង ៨នោះ សុទ្ធសឹងជាតារាជួរមុខ និងក៏ត្រូវបានស្គាល់ថាជាអ្នកជំនួញដ៏វៃឆ្លាតដែរ៖
១. តារាសម្ដែង Aum Patchrapa មានផលិតផលគ្រីមការពារកម្ដៅថ្ងៃ Aurum Cream
២. តារាសម្ដែង Nune Woranuch ក្រៅពីការងារសិល្បៈនាងរកស៊ីលើវិស័យអចលទ្រព្យមានឈ្មោះថា "The Peach Condominium”, បង្គន់អនាម័យចល័តសម្រាប់ជួល, ហាងលក់មួក "Worra Hat”, ភោជនីយដ្ឋាន "Kuy Teav Pao Pak”, ផលិតផលថែរក្សាសម្រស់ "Worra Cream”, សាលាបង្រៀនរាំរបាំ និងភោជនីយដ្ឋាន "Som Tam Saen Zaap Restaurant”។
៣. តារាសម្ដែង Pancake Khemanit បានបើកហាងលក់តុក្កតា និងសម្លៀកបំពាក់មួយដែលមានឈ្មោះថា"Teddy House & Baby Rose by Pancake”។
៤. តារាសម្ដែង Mai Davika មានហាងលក់មួកដែលជា Brand របស់នាងផ្ទាល់ឈ្មោះថា “Misstar by Davika” និងហាងកាហ្វេ "Misstar Cafe”។
៥. តារាសម្ដែង Chompoo Araya ជាម្ចាស់អាជីវកម្មលក់ទឹកតៅហ៊ូ ឈ្មោះ “Daughter Brand”
៦. តារាសម្ដែង Ice Apitsada មានហាងលក់សម្លៀកបំពាក់មួយឈ្មោះ "Celeb’s Closet”
៧. តារាសម្ដែង Boy Pakorn មានភោជនីយដ្ឋានមួយកន្លែងឈ្មោះ "Sushi Shin Restaurant”
ចុចអាន៖