Mario និង​ Davika កាន់ដៃ​គ្នា​ទៅលើកពាននៅ កូរ៉េ ទទួល​ការស្វាគមន៍ដ៏កក់ក្ដៅពី​ Dara

  • 2017-06-26 06:55:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​សប្ដាហ៍​ថ្មីៗ​នេះ​ តារា​ប្រុស​ស្រី​ថៃ​ Mario និង​ Davika បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ដើម្បី​ចូលរួម​កម្មវិធី​ប្រគល់​ពានរង្វាន់​ “Asia Model Festival” ប្រចាំ​ឆ្នាំ​ ២០១៧។

ក្រៅ​ពី​មានកិត្តិយស​ទទួល​បាន​ពាន​ដ៏​អស្ចារ្យ​ ហើយ​តារា​ប្រុស​ស្រី​ទាំង​២​ក៏​ទទួល​បាន​ការ​ស្វាគមន៍​ដ៏​កក់ក្ដៅ​ពី​មិត្ត​ល្អ​របស់​ពួកគេ​ដែល​ជា​តារា​ស្រី​ដ៏​ល្បី​ប្រចាំ​ប្រទេស​កូរ៉េ​ Sandara Park ផង​ដែរ។

អម​ជាមួយ​រូបភាព​ដែល​បង្ហោះ​លើ​គណនី​ Instagram តារា​កូរ៉េ​ Sandara ក៏​បាន​សរសេរ​ថា៖"ស្វាគមន៍​មក​កាន់​ប្រទេស​កូរ៉េ​ Davika និង Mario! ញ៉ាំ​អាហារ​ថ្ងៃត្រង់​ជាមួយ​មិត្តភ័ក្ដិ​របស់​ខ្ញុំ​ដែល​មក​ពី​ថៃ​។ ខ្ញុំ​ស្រលាញ់​ភីម៉ាក”។

តាមរយៈ​ពាក្យដែល​បាន​បង្ហាញ​នេះ​ បញ្ជាក់​ថា​នាង​ពិត​ជា​រាប់អាន​ Mario, Davika, និងមិត្ត​ដទៃ​ទៀត​ដែល​រួម​ដំណើរ​ទៅ​ជាមួយ​នា​ពេល​នោះ​ណាស់​ មួយ​វិញ​ទៀត​មហាជនជ្រាប​កាន់​តែ​ច្បាស់​ថា​ Dara ក៏​ជា​អ្នកគាំទ្រ​ម្នាក់​របស់​រឿង​ "Pee Mak” ដែរ៕

រូបភាពពី៖ Instagram

ចុចអាន៖

ប្រភព៖ Instagram   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម